យោងតាមគេហទំព័រសារព័ត៌មានមួយ របស់ប្រទេសចិន បានឲ្យដឹងថា វីឌីអូឃ្លីប គួរអោយភ្ញាក់ផ្អើលមួយ ត្រូវបានចែកចាយបន្ត កាលពីពេលថ្មីៗកន្លងទៅនេះ ដែលបង្ហាញពីហេតុការណ៍ រថយន្តមួយគ្រឿង បើកថយក្រោយ បុករះអ្នកថ្មើរជើង និង ចំណតកង់។

ប្រភពព័ត៌មាន បានបញ្ជាក់អោយដឹងពីហេតុការណ៍នេះថា នេះមិនមែនជាសកម្មភាព ស្រវឹងស្រា ឬ លួចឡានអ្វីនោះទេ តែនេះជាការរត់គេចខ្លួន របស់ក្រុមចោរលួចកង់ ដែលត្រូវបានគេតាមទាន់ រួចជិះរត់រកផ្លូវចេញ។ ប៉ូលីសបានចាប់ខ្លួន ចោរវ័យក្មេងទាំងនេះ មានចំនួន ៥នាក់ ដែលពួកគេជាសមាជិក របស់ក្រុមអ្នកលេង ដែលតែងធ្វើសកម្មភាព លួចកង់ ជាញឹកញាប់ ហើយក្នុងក្រុមរបស់ពួកគេមានអាយុ ចាប់ពី ១៣ឆ្នាំដល់ ១៦ឆ្នាំ។

នៅក្នុងហេតុការណ៍នេះដែរ ពួកចោរវ័យជំទង់ទាំងនេះ បានចូលលួចកង់ក្នុងកន្លែងផ្ញើរកង់ម៉ូតូ មួយកន្លែង តែសំណាងមិនល្អ ក៏ត្រូវអ្នកយាមនៅទីនោះ ឃើញទាន់ ក៏បានធ្វើអោយពួកគេ រត់គេចខ្លួនតែម្តង ដោយរត់ចូលទៅក្នុងឡានរបស់ពួកគេ ដើម្បីបើករត់។ តែទោះជាយ៉ាងណា ដោយសារតែផ្លូវខាងមុខកកស្ទះនោះ ក្រុមចោរក៏បានបើកថយក្រោយបុករះ ដើម្បីរកច្រកចេញ តែនៅទីបំផុត ត្រូវជាប់នៅមួយកន្លែង ព្រោះមិនអាចទៅបានទៀត។

សូមទស្សនាវីឌីអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]