ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន៖ មន្ត្រីចរាចរណ៍​ហាម​ដាច់​ខាត​​មិន​ត្រូវ​ឃាត់​អ្នកបើកបរ ដើម្បីពិនិត្យឯកសារ​ឡើយ លើក​លែង​​ករណី​​ល្មើស​​ជាក់​ស្ដែង

//s5.kh1.co/cb/cb13e1ff1649486f6ad9f3d647bad73673484123.jpg
សង្គម

 ១១-ឧសភា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានហាមមន្ត្រីនគរបាល​អនុវត្តរឹត​បន្តឹងច្បាប់​ចរាចរណ៍​ទាំងអស់ដាច់ខាតមិនត្រូវឃាត់អ្នកបើកបរ ដើម្បីត្រួតពិនិត្យឯកសារឡើយ លើកលែង​តែមានអំពើល្មើស​ជាក់ស្ដែង​ប៉ុណ្ណោះ

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានហាមមន្ត្រីនគរបាល​អនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ទាំងអស់ដាច់ខាតមិនត្រូវឃាត់អ្នកបើកបរ ដើម្បីត្រួតពិនិត្យឯកសារឡើយ លើកលែង​តែមាន អំពើល្មើសជាក់ស្ដែងប៉ុណ្ណោះ ដូចជាមិនមានស្លាកលេខ មិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវ៉ាត់ ...។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្តមថា៖ «ហាមមន្ត្រីនគរបាលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ទាំងអស់ ដាច់ខាតមិនត្រូវឃាត់អ្នកបើកបរ ដើម្បី​ត្រួតពិនិត្យឯកសារឡើយ លើកលែងតែមានអំពើល្មើសជាក់ស្ដែងប៉ុណ្ណោះ ដូចជាមិនមានស្លាកលេខ មិនពាក់​មួកសុវត្ថិភាព មិនពាក់ខ្សែក្រវ៉ាត់…»។ នេះជាប្រសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន

ជាការកត់សម្គាល់ មុនមានការលើកឡើងរបស់ឯកឧត្តម នេត សាវឿន​ យ៉ាងដូច្នេះធ្វើ គេសង្កេតឃើញមួយ រយៈ កន្លងទៅ មានមតិយោបល់ផ្សេងៗគ្នាពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ដោយបង្ហាញនៅក្តីព្រួយបារម្ភអំពី ការឃាត់​អ្នក​បើកបរដើម្បីត្រួតពិនិត្យឯកសារពីសមត្ថកិច្ចចរាចរណ៍។ ក្នុងនោះ អ្នកមួយចំនួនបានលើកឡើងថា៖ «ប៉ូលិសចេះ​តែហៅ​អ្នកបើកបរមកត្រួតពិនិត្យឯកសារ ប្រៀបដូចជាវិធានការរដ្ឋបាល»។

រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រូបភាពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

គួររំឭកថា កន្លងមកស្នងការដ្ឋាននគរបាលក្រុងភ្នំពេញបានបញ្ជាក់ថា នឹងប្រើប្រាស់កម្លាំងជាង១ពាន់នាក់ ដើម្បី​ចេញប្រតិបត្តិ​ការ​អនុវត្តរឹតបន្តឹង​​ស្តីពី​ច្បាប់ចរាចរណ៍ផ្លូវគោក ដែលគ្រោងបានចាប់ផ្តើមនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នៅក្នុង​ក្រុងភ្នំពេញ ចំនួន ៤៧​គោលដៅ អនុវត្តទាំងយប់ទាំងថ្ងៃ សំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់​ចរាចណ៍។ នេះជាការផ្សាយជាសាធារណៈ​ ពី​សំណាក់​​អគ្គ​ស្នង​ការដ្ឋាននគរបាលជាតិនាល្ងាចថ្ងៃ ២៨ មេសា កន្លងទៅ។

បើតាមអាជ្ញាធរ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ អ្នកបើកបរល្មើសច្បាប់​ចរាចរណ៍​នឹងរង​ពិន័យ​ទឹកប្រាក់​ពី៣ដងដល់ទៅ៥ដងទៅតាមបទល្មើស។ ការផាកពិន័យ គឺមិនធ្វើនៅកន្លែងអនុវត្តនោះឡើយ តែត្រូវបញ្ជូនយាន​យន្ត​ល្មើស​ទៅកន្លែងធ្វើការរបស់សមត្ថកិច្ចដែនៅជិតបំផុត និងរក្សាទុក០៣ថ្ងៃសិន ទើបឱ្យម្ចាស់​ចូលខ្លួន​​ទៅបង់ប្រាក់​ពិន័យតាមច្បាប់៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T