មកដឹង​ពីតម្លៃ​នៃ​ការ​ប្រឡង​យកបណ្ណ​បើកបរ​ពី​ប្រភេទ «ក» ដល់ «ង»!​

//s5.kh1.co/45/4566e95d4c85ee84b41d68606686553756898800.jpg
សង្គម

 ១១-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ជាការឆ្លើយតប ក្នុងន័យបំពេញ​សេចក្តីត្រូវការ​ទាំង​នោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុក​ផ្លូវការរបស់ខ្លួន អំពីតម្លៃ ទីតាំង ពេលវេលា និងឯកសារដែលអ្នកចង់បានសេវាបណ្ណបើកបរ

ប៉ុន្មានថ្ងៃចុងក្រោយនេះ តាមរយៈបណ្តាញផ្សព្វផ្សាយសង្គម យើងសង្កេតឃើញការកើនឡើងគួរឲ្យ​កត់សម្គាល់​នូវតម្រូវការ​ប្រើប្រាស់សេវាបណ្ណបើកបរយានយន្តយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាការឆ្លើយតប ក្នុងន័យបំពេញ​សេចក្តីត្រូវការ​ទាំង​នោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន អំពីតម្លៃ ទីតាំង ពេលវេលា និងឯកសារដែលអ្នកចង់បានសេវាបណ្ណបើកបរយានយន្តត្រូវយល់ដឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះមកដឹងពីតម្លៃនៃការប្រឡងយកបណ្ណបើកបរពីប្រភេទ «ក» ដល់ «ង»!

តម្លៃប្រឡងយកបណ្ណបើកបរ៖

- "ក" តម្លៃ ៣០.០០០៛

- "ខ" តម្លៃ ៩០.០០០៛

- "គ" តម្លៃ ៩៥.០០០៛

- "ឃ" តម្លៃ ៩៥.០០០៛

- "ង" តម្លៃ ១០០.០០០៛

រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន

·   ឯកសារសម្រាប់ការប្រឡងយកបណ្ណបើកបរ៖

១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់ ករណីនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក)

៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់ ករណីនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក)

៤. ករណីប្រឡងប្រភេទ គ ឃ និង ង ត្រូវមានលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ។

·   ទីតាំងប្រឡងយកបណ្ណបើកបរ៖

- ភ្នំពេញ៖ នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទល់មុខបុរីជីបម៉ុង៥៩៨)

- មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៤ខេត្ត ផ្សេងទៀត

·   ពេលវេលាផ្តល់សេវា៖

- ថ្ងៃចន្ទ ដល់ សៅរ៍

- ម៉ោង៨:០០ព្រឹក ដល់ ៥:០០ល្ងាច

រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន

ជាការកត់សម្គាល់ ការកើនឡើងនៃការប្រើប្រាស់សេវាបណ្ណបើកបរយានយន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈ​ពេល​ថ្មីៗនេះ ធ្វើឡើងក្រោយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នឹងប្រើប្រាស់​កម្លាំងជាង​១ពាន់​នាក់ ដើម្បី​ចេញប្រតិបត្តិ​ការ​អនុវត្តរឹតបន្តឹង​​ស្តីពី​ច្បាប់ចរាចរណ៍ផ្លូវគោក ដែលគម្រោងនោះ​បានចាប់ផ្តើម​តាំងពីថ្ងៃទី​០១ ខែឧសភាមកម្ល៉េះ។ ក្នុង​នោះក្រុងភ្នំពេញ ចំនួន ៤៧​គោលដៅ អនុវត្តទាំងយប់ទាំងថ្ងៃ សំដៅកាត់​បន្ថយអត្រា​គ្រោះថ្នាក់​ចរាចណ៍។ នេះជាការផ្សាយជាសាធារណៈ​ពី​សំណាក់​​អគ្គ​ស្នង​ការដ្ឋាននគរបាលជាតិនាល្ងាចថ្ងៃ ២៨ មេសា កន្លងទៅ។

បើតាមអាជ្ញាធរ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ អ្នកបើកបរល្មើសច្បាប់​ចរាចរណ៍​នឹងរង​ពិន័យ​ទឹកប្រាក់​ពី៣ដងដល់ទៅ៥ដងទៅតាមបទល្មើស។ ការផាកពិន័យ គឺមិនធ្វើនៅកន្លែងអនុវត្តនោះឡើយ តែត្រូវបញ្ជូនយាន​យន្ត​ល្មើស​ទៅកន្លែងធ្វើការរបស់សមត្ថកិច្ចដែនៅជិតបំផុត និងរក្សាទុក០៣ថ្ងៃសិន ទើបឱ្យម្ចាស់​ចូលខ្លួន​​ទៅបង់ប្រាក់​ពិន័យតាមច្បាប់៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T