យោងតាមគេហទំព័រ allvoices បានអោយដឹងថា មានស្រ្តីម្នាក់ត្រូវប៉ូលីស ចាប់ខ្លួន បន្ទាប់ពីនាង ព្យួរកសត្វឆ្កែចិញ្ចឹម ហើយសំលឹងមើល សត្វឆ្កែនោះ ប្រកាច់ ងាប់ទៀតផង។

ប៉ូលីសបាននិយាយថា  ស្ត្រីដែលមានចិត្តសាហាវនេះ មានឈ្មោះ Sheena Cornwell អាយុ ២៨ឆ្នាំ។ នាងរស់នៅជាមួយមិត្តប្រុសម្នាក់ ឈ្មោះ Joshua VanDyke ក្នុងរដ្ឋ Iowa សហរដ្ឋអាមេរិក។ ប៉ូលីស និយាយបន្តថា មូលហេតុដែលបណ្តាលអោយនាង ធ្វើនូវទង្វើកាចសាហាវបែបនេះ គឺដោយសារ នាងមិនអាចទ្រាំ នឹង សម្លេងឆ្កែព្រូស។

ចំណែក លោក VanDyke ជាមិត្តប្រុស និង ជាអ្នករាយការណ៏ប្រាប់ប៉ូលីស បាននិយាយប្រាប់អ្នកស៊ើបអង្កេតថា នៅពេលគាត់ត្រលប់ពីធ្វើការវិញ គាត់បានដឹងថា Cornwell កំពុងខឹងនឹងសត្វឆ្កែ។ ឃើញដូចនេះ គាត់ក៏យកឆ្កែនោះ ទៅក្នុង រោងដាក់ឡាន ប៉ុន្តែ Cornwell កាន់តែខឹង ដោយសារសម្លេងព្រួសនៅតែលឺ។  ក្រោយមក Cornwell បានចូលទៅ ព្យូក សត្វឆ្កែនឹង ធ្នឹមរោងដាក់ឡាន។ លើសពីនេះ Cornwell ថែមទាំង ឈរសំលឹងមើល សត្វឆ្កែប្រកាច់ ប្រមាណជាង ១០នាទី រហូតដល់សត្វឆ្កែនោះ ងាប់ទៀតផង។

លោក Greg Catron អ្នកនាំពាក្យអោយប៉ូលីស បាននិយាយថា ស្ត្រីឈ្មោះ Cornwell មិនបានសារភាព ឬ សុំទោស នូវកំហុសដែលខ្លួនបានប្រព្រឹត្តិទេ ផ្ទុយទៅវិញនាងគិតថា នាងគ្មានបានធ្វើអ្វីខុសនោះទេ។ បច្ចុប្បន្ននេះ Cornwell ត្រូវប៉ូលីសរៀបចំឯកសារបញ្ចូនទៅតុលាការ ដោយចោទប្រកាន់ពីបទ ធ្វើទារុណកម្មលើសត្វ។ ចំណែកមិត្តប្រុស ដែលស្រលាញ់គ្នា ជាង ៤ឆ្នាំ ក៏បាន ចែកផ្លូវជាមួយនាងដែរ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?



ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]