កូនជិត៣ទៅហើយ! វីជេ រតនា និងភរិយា នៅតែផ្អែមល្ហែម មិនចាញ់ថ្ងៃផ្ដើមស្នេហ៍

//s5.kh1.co/df/df04c67779c18383b8236d2a6782090ef49d9ea7.jpg
តារា & កម្សាន្ដ

 ១១-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីរៀបការអស់ជាច្រើនឆ្នាំមកនេះ វីជេ រតនា ក៏ជិតមានកូន៣នាក់ផងដែរ តែលោកនៅតែ បង្ហាញក្ដីស្រលាញ់ និង​ការថ្នាក់ថ្នមចំពោះភរិយាដដែល គួរឲ្យសរសើរ។

មណ្អលគិរី៖ អតីតពិធីករល្បីឈ្មោះ វីជេ រតនា បច្ចុប្បន្ន លោកបានឃ្លាតឆ្ងាយពីសិល្បៈ ងាកទៅកសាងជីវិតគ្រួសារយ៉ាងសាមញ្ញ។ ក្រោយពីរៀបការបានជាច្រើនឆ្នាំមកនេះ រូបលោកក៏មានចំណងដៃកូនពីរនាក់ មានមុខមាត់ស្អាតគួរឲ្យស្រលាញ់ តែថ្មីៗនេះភរិយា លោកក៏កំពុងពរពោះកូនទី៣ បានជាច្រើនខែផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបី វីជេ រតនា រៀបការមានកូន ក៏ពិតមែន តែលោកនៅតែបង្ហាញពីទង្វើល្អៗទៅកាន់ភរិយា ជាពិសេស តែងតែផ្ដល់ការថ្នាក់ថ្នម និង សុភមង្គលជូនគ្រួសារជាប្រចាំ។ មិនត្រឹមតែប៉ុណ្ណោះ ពីមួយថ្ងៃទៅមួយថ្ងៃ លោក និង ភរិយា កាន់តែផ្អែមល្ហែមចំពោះគ្នា មិនចាញ់គូសង្សារថ្មីថ្មោងឡើយ។

ជាក់ស្ដែង មុននេះបន្តិច លោក និងភរិយា បានដឹកដៃគ្នាទៅដើរកម្សាន្តជាលក្ខណៈគ្រួសារ នៅឯខេត្តមណ្ឌលគិរី ដែលមើលទៅសកម្មភាពអ្នកទាំងពីរ ក៏កាន់តែផ្អែមល្ហែមនឹងគ្នា ធ្វើឲ្យអ្នកគាំទ្រច្រណែនមិនស្ទើរនោះទេ។ លើសពីនេះទៅទៀត វីដជេ រតនា បានបង្ហាញក្ដីស្រលាញ់ និង ស្នាមញញឹញពោរពេញ ដោយសុភមង្គលយ៉ាងមានក្ដីសុខ ពេលបានដើរកម្សាន្តជាមួយភរិយាបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

វីជេ រតនា និង ភរិយា
វីជេ រតនា និង ភរិយា
វីជេ រតនា និង ភរិយា
វីជេ រតនា និង ភរិយា
វីជេ រតនា និង ភរិយា
វីជេ រតនា និង ភរិយា
វីជេ រតនា និង ភរិយា
វីជេ រតនា និង ភរិយា
វីជេ រតនា និង ភរិយា
វីជេ រតនា និង ភរិយា
វីជេ រតនា និង ភរិយា
វីជេ រតនា និង ភរិយា
វីជេ រតនា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T