លើកទី១! អៀ ម៉េងលិ និងគូស្នេហ៍សំណព្វចិត្ត ច្រៀង Cover បទ «លឺសំឡេងបេះដូងទេ» ឆ្លើយឆ្លងគ្នាបង្កប់មនោសញ្ចេតនាជ្រាលជ្រៅ! (មានវីដេអូ)

//s5.kh1.co/86/86a3c1722a15bc61fda425e8f7dc86bdef61b2e4.jpg
តារា & កម្សាន្ដ

 ១១-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ តារាសម្តែងស្រីមុខស្រស់សម្រស់បានកញ្ញា អៀ ម៉េងលិ ជាទូទៅត្រូវបានអ្នកគាំទ្រស្គាល់ថា គឺជាតារាស្រីមួយដួង ដែលក្រៅពីមានភាពជោគជ័យលើវិថីសិល្បៈហើយ នាងក៏មានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងការប្រកបអាជីវកម្មផ្ទាល់ខ្លួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសនោះបើនិយាយពីរឿងជីវិតស្នេហារបស់តារាស្រីរូបនេះវិញ ក៏កាន់តែមានជោគជ័យខ្លាំងទៅទៀត ព្រោះជារឿយៗអ្នកគាំទ្រតែងតែឃើញនាង និងគូស្នហ៍សំណព្វចិត្តគឺលោក សកល បានបង្ហាញនូវរូបភាពស្វីតៗជាមួយគ្នានៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន ធ្វើឱ្យនៅ Single លួចច្រណែននឹងគូស្នេហ៍អ្នកទាំងពីរមិនតិចនោះទេ។

  កញ្ញា អៀ ម៉េងលិ និងលោក សកល ជាគូស្នេហ៍
  កញ្ញា អៀ ម៉េងលិ និងលោក សកល ជាគូស្នេហ៍

ហើយកាលពីម្សិលមិញនេះ គូស្នេហ៍អ្នកទាំងពីរក៏បានធ្វើឱ្យអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើននាក់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញវីដេអូ Cover បទចម្រៀងមនោសញ្ចេតនាមួយបទមានចំណងជើងថា «លឺសំឡេងបេះដូងទេ» ដែលជាសំនៀងដើមរបស់តារាចម្រៀងអ្នកនាង យក់ ថិតរដ្ឋា។  

ដោយគ្រាន់តែបទនេះបានបង្ហោះនៅលើហ្វេសប៊ុកក៏មានអ្នកគាំទ្រជាច្រើនបាននាំគ្នាចុច Like, Comment និង Share ព្រោងព្រាត ហើយថែមទាំងសសើរថាពីរោះទៀតផង ជាមួយនឹងការដាក់អារម្មណ៍មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅពីសំណាក់គូស្នេហ៍របស់តារាសម្តែងស្រីកញ្ញា អៀ ម៉េងលិ និងគូស្នេហ៍។ ហើយនេះក៏ជាលើកទី១ដែរ ដែលគេឃើញអ្នកទាំងពីរបកស្រាយចម្រៀងរួមគ្នាបែបនេះ ជាមួយនឹងការកែសម្រួលបទភ្លេងថ្មីដោយលោក Thy Thanath ផងដែរ៕

តោះចង់ដឹងថា បទចម្រៀង Cover «លឺសំឡេងបេះដូងទេ» របស់អ្នកទាំងពីរពីរោះរណ្តំចិត្តប៉ុនណានោះ សូមអញ្ញើញរីករាយទស្សនាវីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖ 

  កញ្ញា អៀ ម៉េងលិ និងលោក សកល ជាគូស្នេហ៍
  កញ្ញា អៀ ម៉េងលិ និងលោក សកល ជាគូស្នេហ៍
  កញ្ញា អៀ ម៉េងលិ និងលោក សកល ជាគូស្នេហ៍
  កញ្ញា អៀ ម៉េងលិ និងលោក សកល ជាគូស្នេហ៍
អៀ ម៉េងលិ( ហៅអូនមី)
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T