កាលពីពេលថ្មីៗនេះ វីឌីអូឃ្លីបមួយ បានធ្វើអោយ អ្នកប្រើប្រាស់អ៊ិនធើណេត ជាច្រើនមានការ ភ្ញាក់ផ្អើលជាខ្លាំង និងបានធ្វើការចែកចាយពីមួយទៅមួយ នៅលើ ប្រព័ន្ធអ៊ិនធើណេត និង ជាពិសេសនោះ គឺបណ្តាញទំនាក់ទំនងសង្គម តែម្តង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីឌីអូឃ្លីបនេះ បង្ហាញពីសកម្មភាពវាយធ្វើបាប របស់សិស្សមួយក្រុម ទៅលើសិស្សប្រុសម្នាក់ នៅក្នុងសាលារៀនមួយកន្លែង ដែលមានទីតាំងនៅក្នុង ទីក្រុង Petaling Jaya ប្រទេស ម៉ាឡេស៊ី។ តាមរយៈវីឌីអូ បង្ហាញអោយឃើញថា សិស្សប្រុសម្នាក់ ត្រូវបានសិស្សប្រុសម្នាក់ទៀត វាយទាត់ធាក់ និង អុកជង្គង់ យ៉ាងសាហាវព្រៃផ្សៃ មុនពេលគ្នីគ្នារបស់គេផ្សេងទៀត ព្រួតគ្នាវាយធ្វើបាប ដោយគ្មានក្តីមេត្តាបន្តិចសោះឡើយ។ យ៉ាងណាមិញ ប្រភពព័ត៌មាន មិនបានបញ្ជាក់អោយដឹងថា មកពីមួលហេតុអ្វី ដែលបង្កអោយមានជម្លោះ រហូតប្រើអំពើហឹង្សា យ៉ាងដូច្នេះឡើយ។ តែទោះជាយ៉ាងណា នេះជាសកម្មភាព ដែលសង្គមស្អប់ខ្ពើម និង មិនគួរកើតមានឡើងសោះឡើយ ជាពិសេសនៅក្នុង សាលារៀនតែម្តង ដែលជាទីផ្តល់នូវចំណេះដឹង និង អប់រំមនុស្ស។ ហេតុនេះ វាជាគំរូដ៏អាក្រក់មួយ សំរាប់យុវជនខ្មែរគ្រប់រូប ពុំគួរគប្បីយកតម្រាប់តាមនោះទេ។

សូមទស្សនាវីឌីអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណា?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]