រដូវកាលកូរ៉ូណា ក្រុមរាំសែងមឈូស ចេញជាវីដេអូផ្ដាំផ្ញើថា «នៅផ្ទះដោយសុវត្ថិភាព ឬមករាំជាមួយពួកយើង» (មានវីដេអូ)

//s5.kh1.co/75/7553128e987c53180574130c589ecc69d7d2853a.jpg
សង្គម

 ១១-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រុមរាំសែងមឈូស បានបង្ហោះជាវីដេអូឃ្លីបខ្លីមួយនៅលើបណ្ដាញសង្គម Twitter ដោយពួកគេបានស្លៀកពាក់ឯកសណ្ឋានពណ៌ស រួមទាំងមានពាក់ម៉ាស់ការពារផងដែរ។ ក្នុងនោះដែរ លោកប៊េនចាមីន អាយដូ ជាមេក្រុម បានថ្លែងអំណរគុណទៅដល់ក្រុមគ្រូពេទ្យទាំងអស់នៅលើពិភពលោក ដែលបានខិតខំប្រឹងប្រែងព្យាបាលអ្នកជំងឺកូវីដ-១៩។

ហ្គាណា៖ ប្រិយមិត្តអ្នកអានមួយចំនួនធំ ប្រាកដជាបានស្គាល់ហើយ ពីក្រុមបុរសស្បែកខ្មៅមួយក្រុម ដែលរាំសែងមឈូសលើស្មា ក្នុងពិធីបុណ្យសព ដើម្បីធ្វើឲ្យពិធីមានភាពសប្បាយរីករាយ និងកាត់បន្ថយការទួញសោកពីសំណាក់គ្រួសារសព។ ក្រុមរាំនេះ ត្រូវបានគេស្គាល់ថា ជាក្រុម Ghana’s dancing pallbearers និងចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ខ្លាំងតាំងពីឆ្នាំ២០១៧មកម្ល៉េះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយមកទល់ឆ្នាំ២០២០នេះ ដែលជារដូវកាលកូរ៉ូណា ក្រុមរាំ បានផ្ទុះភាពល្បីល្បាញកាន់តែខ្លាំងឡើងម្ដងទៀត បន្ទាប់ពីមានអ្នកប្រើប្រាស់បណ្ដាញសង្គម យកវីដេអូរាំទៅកាត់តជាកំប្លែង។

ថ្មីៗកន្លងទៅនេះ ក្រុមរាំសែងមឈូស បានបង្ហោះជាវីដេអូឃ្លីបខ្លីមួយនៅលើបណ្ដាញសង្គម Twitter ដោយពួកគេបានស្លៀកពាក់ឯកសណ្ឋានពណ៌ស រួមទាំងមានពាក់ម៉ាស់ការពារផងដែរ។ ក្នុងនោះដែរ លោកប៊េនចាមីន អាយដូ ជាមេក្រុម បានថ្លែងអំណរគុណទៅដល់ក្រុមគ្រូពេទ្យទាំងអស់នៅលើពិភពលោក ដែលបានខិតខំប្រឹងប្រែងព្យាបាលអ្នកជំងឺកូវីដ-១៩។ ហើយជាចុងក្រោយ លោកបាននិយាយពាក្យមួយឃ្លាដើម្បីផ្ដាំផ្ញើទៅកាន់ប្រជាពលរដ្ឋថា «នៅផ្ទះដោយសុវត្ថិភាព ឬមករាំជាមួយពួកយើង»

ជុំវិញវីដេអូខាងលើនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន និងមានអ្នកចុចចូលទស្សនារហូតដល់ទៅ២.៣លានដងឯណោះ។

យ៉ាងណាមិញ ក្រោយពីមានប្រជាប្រិយភាពកាន់តែខ្លាំងរួចមក លោកប៊េនចាមីន អាយដូ បានបង្ហើបថា ក្រុមរាំរបស់លោកនឹងដំឡើងថ្លៃពីការជួលឲ្យទៅរាំក្នុងពិធីបុណ្យសព បន្ទាប់ពីជំងឺកូវីដ-១៩ឈប់រាតត្បាត។ ហើយសព្វថ្ងៃនេះ ក្នុងប្រទេសហ្គាណា មានក្រុមរាំសែងមឈូសជាច្រើន ស្លៀកពាក់ឈុតខ្មៅ តែសម្រាប់ក្រុមរបស់លោក បានប្ដូរទៅស្លៀកពាក់ឈុតពណ៌សវិញ ដោយបន្ថែមជាមួយនឹងពណ៌ក្រហម និងខ្មៅបន្ដិចបន្ដួចផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ក្រុមរាំសែងមឈូស
ក្រុមរាំសែងមឈូស
ក្រុមរាំសែងមឈូស
ក្រុមរាំសែងមឈូស
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T