ប្រការម៉ាក់ប៉ាគួរធ្វើ និងមិនគួរធ្វើពេលកូនតូចតឹងច្រមុះ!

//s5.kh1.co/6c/6c9083c0fa2564b6d368b3863fc8af95645a3477.jpg
នារី

 ១១-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទារក​តូចៗត្រូវ​ការ​ការ​ថែទាំ និង​ថ្នាក់​ថ្នម​ខ្លាំង​ពីម៉ាក់ប៉ា ដើម្បី​ឲ្យ​កូន​មាន​សុខភាព​ល្អ មិន​ងាយ​ឈឺ​នេះឈឺ​នោះ។

ទារក​តូចៗត្រូវ​ការ​ការ​ថែទាំ និង​ថ្នាក់​ថ្នម​ខ្លាំង​ពីម៉ាក់ប៉ា ដើម្បី​ឲ្យ​កូន​មាន​សុខភាព​ល្អ មិន​ងាយ​ឈឺ​នេះឈឺ​នោះ ហើយ​ជំងឺ​ដែល​ក្មេង​ឧស្សាហ៍​កើត​ជាង​គេ ​គឺក្តៅ​ខ្លួន ផ្តាសាយ តឹង​ច្រមុះ ហៀរសម្បោរ​នេះ​ឯង។ ដូចនេះលោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភពនៃ​មន្ទីរពេទ្យ​មិត្ត​ភាព​កម្ពុជា-ចិន សែនសុខ បាន​ណែនាំ​ឲ្យដឹងពីអ្វីដែល​ម៉ាក់ៗ​ប៉ាៗ​គួរ និង​មិន​គួរ​ធ្វើ​ពេល​ដែល​កូន​តូច​តឹង​ច្រមុះដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ប្រការ​គួរ​ធ្វើ

បណ្តក់​សេរ៉ូម​ប្រៃ៖ នៅ​ពេល​ដែល​កូន​មាន​អាការៈ​តឹង​ច្រមុះ មធ្យោ​បាយ​ដំបូង ​គឺបន្តក់​សេរ៉ូម​ប្រៃ​ចូល​ច្រមុះ​កូន​ទាំង​សង​ខាង។ វិធី​នេះ​អាច​ជួយ​សម្រួល​ការ​កក​ស្ទះ​សម្បោរ​ដែល​មាន​នៅ​ក្នុង​ច្រមុះ​កូនបាន។

ងូត​ទឹក​ក្តៅ​ឧណ្ហៗ៖ ដូច​យើង​មនុស្ស​ធំ​ដែរ ពេល​ដែល​តឹង​ច្រមុះ​អាច​ងូត​ទឹក​ក្តៅ​ឧណ្ហៗ​ឲ្យ​កូន​បាន ព្រោះ​ចំហាយ​ក្តៅ​អាច​ជួយ​រំលាយ​សម្បោរដែលកក​ក្នុង​ច្រមុះ​កូន​ តែ​ត្រូវ​ប្រាកដ​ថា ទឹក​មិន​ក្តៅ​ខ្លាំង​ពេក ព្រោះ​អាច​រលាក​កូន។

សម្អាត​អាចម៍​ច្រមុះ​៖ នៅ​ពេល​ដែល​តឹង​ច្រមុះ ហៀរសម្បោរ វា​អាច​កក​ទៅ​ជា​អាចម៍ច្រមុះ​ដែល​អាច​ធ្វើ​ឲ្យ​កូន​ពិបាក​ដក​ដង្ហើម ដូចនេះ ម៉ាក់​ប៉ា​គួរ​សម្អាត​អាចម៍​ច្រមុះ​កូន​ជាប្រចាំ ដើម្បី​ឲ្យ​កូន​ងាយ​ស្រួល​ដកដង្ហើម​វិញ ។ ប៉ុន្តែមិន​គួរ​ប្រើ​ម្រាម​ដៃ​ផ្ទាល់​សម្អាត​ទេ យក​ល្អ គួរយក​សម្លីទន់ៗ ត្បារអាចម៍​ច្រមុះ​កូន​ចេញ​ទើប​មិន​មាន​គ្រោះ​ថ្នាក់។

២. ប្រការ​មិន​គួរ​ធ្វើ

លាប​ប្រេង​កូឡា ប្រេង​ខ្យល់​លើបង្ហើយ​កូន៖ មាន​ម៉ាក់ៗ​មួយ​ចំនួន​ស្តាប់​តាម​ចាស់ៗ ដោយ​ឲ្យ​លាប​ប្រេង​កូឡា ប្រេង​ខ្យល់​លើ​បង្ហើយ​កូន ដើម្បី​កុំ​ឲ្យ​កូនរងារ ឬ​តឹង​ច្រមុះ។ ផ្ទុយ​ទៅ​វិញ ការ​លាប​ប្រេង​កូឡា ប្រេង​ខ្យល់ អាច​ប៉ះពាល់​ដល់​កូន​ទៅ​វិញ​ទេ ព្រោះ​វា​អាច​កក​ទៅ​ជា​អាចម៍​ក្របី និង​អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល ព្រោះ​វា​ជ្រាប​ចូល​តាម​ស្បែក។

​កុំ​ប្រើ​ប្រាស់​ថ្នាំ​ផ្តេសផ្តាស៖ ទោះ​កូន​ឈឺ​តិច​តួច​ក៏​ដោយ ក៏​មិន​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ផ្តេស​ផ្តាស​បាន​ឡើយ។ ប្រសិន​បើ​កូន តឹង​ច្រមុះ បណ្តក់​សេរ៉ូម​ប្រៃ​មិន​បាត់ ងូត​ទឹក​ក្តៅ​ឧណ្ហៗមិន​បាត់ គួរ​យក​ទៅ​ជួបពេទ្យជំនាញ ដើម្បី​ពិនិត្យ និង​ព្យាបាល​ត្រឹម​ត្រូវ ដើម្បី​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​កូន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T