តារាស្រីជនជាតិម៉ាឡេស៊ី Ana Dahlia បានរងរបួសស្រាល ខណៈពេលតារាស្រី Chef Wan រងរបួសថ្ងាស និងបាក់ឆ្អឹងជំនីរ បន្ទាប់ពីជួបហេតុការណ៏ គ្រោះថ្នាក់ចរាចរណ៏មួយ ដោយរថយន្តមួយគ្រឿង បានបើកមកបុករថយន្តរបស់ពួកនាង នៅលើផ្លូវ Jalan Genting Klang ក្នុងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៏ខាងលើ បានកើតឡើងកាលពីវេលាម៉ោង ១ព្រឹក ថ្ងៃច័ន្ទ ទី៨ ខែមេសា ឆ្នាំ២០១៣ បណ្តាលឲ្យតារាស្រី ២នាក់ របួសស្រាល និងបាក់ឆ្អឹងជំនីរ។ ចំនែកឯអ្នកបើកបររថយន្តបង្កហេតុ ត្រូវបានគេស្គាល់ថាជាបុរស អាយុ ២៩ឆ្នាំម្នាក់ ដែលគាត់ត្រូវបានរងរបួសធ្ងន់ ហើយត្រូវបានបញ្ចូន ទៅកាន់មន្ទីរពេទ្យ “Kuala Lumpur Hospital”។ បើតាមសម្តីរបស់តារាស្រីម្នាក់ បានប្រាប់ឲ្យដឹងថា ដំបូងនាងបានឃើញរថយន្តបង្កហេតុ បើកបញ្ច្រាស់ទិសគ្នា ហើយបុកជាមួយនឹង រថយន្តដឹកទំនិញដែលនៅពីមុខនាង បន្ទាប់មកទើបខ្ទាតមកបុករថយន្តនាងតែម្តង។

ទោះបីជាយ៉ាងនេះក៏ដោយ តារាស្រីទាំងពីរបាននិយាយថា ពួកនាងនៅតែបន្ត ថតខ្សែភាពយន្ត ដែលនាងទើបតែចុះកុងត្រារួច។

 

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]