លង់ហើយ ពេលឃើញស្នាមញញឹម របស់ សុខ ស្រីនាង

//s5.kh1.co/c9/c94c641843aef4f187d51ff214d198a573864e28.jpg
តារា & កម្សាន្ដ

 ១១-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ហេតុតែគេកើតមកជាស្រីស្អាត ទោះបីក្នុងកាលៈទេសៈបែបណា តែ សុខ ស្រីនាង នៅតែបង្ហាញភាពស្រស់ស្អាតបានជានិច្ច ដោយតាមរយៈរូបភាពទាំងនេះ នាងគ្រាន់តែញញឹមតិចៗសោះ គឺនៅតែស្អាតយកមិនអស់ ហើយ ថែមទាំងមានមន្តស្នេហ៍ខ្លាំងទៀត។

ភ្នំពេញ៖ បើគិតចាប់តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈ មកទល់នឹងពេលនេះ តារាចម្រៀង​ សុខ ស្រីនាង បានចូលច្រៀងអស់រយៈពេល ជាង ១០ឆ្នាំមកហើយ ដោយអ្នកណាៗ ក៏តែងតែងសរសើរអំពីទេពកោសល្យរបស់នាង ជាច្រើន ពិសេសនោះគឺ រូបសម្រស់របស់នាងផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ នាពេលកន្លងមក តារាស្រីរូបនេះ ត្រូវបានមហាជនជាច្រើន តែងតែនិយាយមិនដាច់ពីមាត់នោះទេ ថា នាងជាតារាមួយរូប ដែលមានអត្តចរិតសុភាពរម្យទម និងជាពិសេស  ជាតារាចម្រៀងស្រីមួយរូប មានសម្រស់ស្រស់ស្អាត តាំងពីក្បាលដល់ចុងជើង ដោយគ្មានកន្លែងណាមើលទៅទោះភ្នែកសោះឡើយ មិនថា រូបរាងស្លីម កម្ពស់ក៏បាន មុខមាត់ ពណ៌សម្បុរ ក៏សខ្ចី ពោលគឺស្អាតមកទាំងព្រមតែម្ដង។

ក្នុងនោះផងដែរ ថ្មីនេះ នាងក៏ទើបតែបាន បង្ហោះរូបភាពមួយចំនួន នៅលើគណនីបណ្ដាញសង្គមនានារបស់នាង ដោយបានបង្ហាញជាមួយនឹងស្នាមញញឹម តាមរយៈរូបថតប៉ុន្មានសន្លឹក ដែលរូបភាពទាំងនោះ នាងបានបញ្ចេញស្នាមញញឹមរបស់នាងយ៉ាងស្រទន់ តិចៗ រួមជាមួយការផាត់មុខស្រាលៗបែបធម្មជាតិ អមនឹងកែវភ្នែកដ៏មុតថ្លារបស់នាង ពេលបានឃើញហើយពិតជាស្អាត គួរឲ្យស្រលាញ់ និងមានមន្តស្នេហ៍ខ្លាំង ថែមទៀតផង៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ​ ស្រីនាង
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T