យោងតាមប្រភពព័ត៌មានរបស់សិង្ហបុរី stomp បានឲ្យដឹងថា មានកូនភ្លោះពីរនាក់ ម្នាក់នៅប្រទេសបារាំង ឯម្នាក់ទៀតនៅប្រទេសអាមេរិក ពួកគេទាំងពីរបានបែកគ្នាតាំងពីកើតមកម៉្លេះ។

មានថ្ងៃមួយ Anais Bordier ដែលរស់នៅប្រទេសបារាំង ចូលទៅកាន់គេហទំព័រ YouTube បានប្រទះឃើញនារីម្នាក់ឈ្មោះ Samantha Futerman ដែលរស់នៅប្រទេសអាមេរិក ហើយនាងបានកត់សំគាល់ថា Samantha មានចំណាប់អារម្មណ៍ និងមុខមាត់ដូចនាង។ បន្ទាប់មក Anais បានរកឃើញ Facebook របស់ Samantha ក៏បានផ្ញើសារទៅនាង ក្រោយមក ទើបពួកគេដឹងថា ពួកគេប្រហែលជាកូនភ្លោះដែលបាន បែកគ្នាតំាងពីកើត។ ពួកគេបានទៅពិនិត្យ DNA ហើយយកឯកសារមក ផ្ទៀងផ្ទាត់គ្នា ទីបំផុតលទ្ធផល ១០០ភាគរយ ពួកគេគឺជាបងប្អូនភ្លោះស្រីពិតមែន។

ក្រោយពីបានដឹងរឿងនេះហើយ ពួកគេក៏បានបន្តទំនាក់ទំនងគ្នាតាម Twitter, Skype និង Facebook។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថាពួកគេទាំងពីរ កើតនៅប្រទេសកូរ៉េខាងត្បូង ហើយត្រូវបានក្រុមគ្រួសារពីរផ្សេង យកទៅចិញ្ចឹម ឆ្នាំនេះពួកគេមានអាយុ២៥ឆ្នាំ។ ដើម្បីអបអរនូវការជូបជុំគ្នារវាង ពួកគេទាំងពីរ មានសប្បុរសជនជាច្រើនបាន ផ្ដល់ជាថវិកាចំនួន ៣៥,០០០ដុល្លារ ដើម្បីឲ្យពួកគេធ្វើដំណើរមកជួបគ្នា។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងមួយនេះ? សូមទស្សនាវីដេអូខាងក្រោម៖



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]