តើការខ្សោយចំណង់ផ្លូវភេទរបស់អ្នកកំពុងតែប៉ះពាល់ដល់ទំនាក់ទំនងស្នេហាមែនទេ? ការខ្សោយចំណង់ផ្លូវភេទ​គឺជាបញ្ហាញឹកញាប់មួយដែលកើតឡើងលើបុរស និងស្រ្តីភាគច្រើនក្នុងពេលវេលាណាមួយក្នុងជីវិត។ បញ្ហាទំនាក់ទំនង ភាពនឿយហត់ ប្រហែលជាធ្វើឲ្យចំណង់ផ្លូវភេទចុះខ្សោយបាន។ ការខ្សោយចំណង់ផ្លូវភេទ​ក៏អាចជា​អាការៈមួយនៃជំងឺក្នុងខ្លួនណាមួយដែរ។ យ៉ាងណាមិញ តាមការសិក្សាបានឲ្យដឹងថា រឿងប្លែកៗមួយចំនួន​ក៏ជាប់​ទាក់ទងនឹងចំណង់ផ្លូវភេទដែរ។ តើអ្នកមានដឹងទេថា ការធ្វើដំណើរកម្សាន្តក៏អាចបង្កើនចំណង់ផ្លូវភេទដែរ។ តើវាកើតឡើងដូចម្តេចទៅ?

រូបតំណាង

ធ្វើដំណើរកាន់តែច្រើនដើម្បីជីវិតផ្លូវភេទកាន់តែល្អជាងមុន

ការសិក្សាមយយដែលធ្វើឡើងដោយជនជាតិអង់គ្លេសបានរកឃើញថា ការធ្វើដំណើរកម្សាន្តអាចជួយឲ្យស្រកទម្ងន់ បង្កើនទំនុកចិត្ត មានអារម្មណ៍ថានៅក្មេងជាងមុន និងចំណង់ផ្លូវភេទកើនឡើយ។ ការធ្វើដំណើរកម្សាន្តក៏អាចជួយ​បន្ថយ​ស្រ្តេស ដែលនាំឲ្យខ្សោយផ្លូវភេទថែមទៀត។ កាលណាស្រ្តេសរ៉ាំរ៉ៃអាចនាំឲ្យបាក់ទឹកចិត្ត និងថប់អារម្មណ៍​បាន។

គេងមួយម៉ោងថែម

ការសិក្សាមួយបានឲ្យដឹងថា ស្រ្តីដែលគេងយូរជាងធម្មតាមួយម៉ោង ឃើញថាជំរុញដល់ចំណង់ផ្លូវភេទនៅថ្ងៃ​​បន្ទាប់។ ការសិក្សាមួយផ្សេងទៀតបានរកឃើញ បុរសសដែលគេងមិនគ្រប់គ្រាន់មានការចុះទាបអ័រម៉ូនតេស្តូស្តេរ៉ូន​ដែលផ្តល់​ជាផលខ្សោយចំណង់ផ្លូវភេទបាន។ 

ប៉ះពន្លឺព្រះអាទិត្យឲ្យបានច្រើនបន្តិច

ប្តីប្រពន្ធគ្រប់គ្នា គួរតែចំណាយពេលវេលាខ្លះនៅក្រោមពន្លឺព្រះអាទិត្យដើម្បីបង្កើនភ្លើងរោលរាល​នៅពេលគេងជាមួយ​គ្នា​ទៅ។ ការសិក្សាជាច្រើនបានបញ្ជាក់ថា វីតាមីន D ដែលចេញពីពន្លឺព្រះអាទិត្យច្រើនតែបង្កើនជីវិតដល់ផ្លូវភេទ ហើយក៏​ជួយកែប្រែចំណង់ផ្លូវភេទឡើងវិញដែរ។ វីតាមីន D នឹងបង្កើនការផលិតរបស់អ័រម៉ូនអេស្រ្តូជែន ដែលជាអ័រម៉ូន​ភេទស្រ្តី និងទទួលខុសត្រូវលើចំណង់ផ្លូវភេទស្រ្តីតែម្តង។ វីតាមីន D ក៏ជួយបង្កើនចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនលើ​មនុស្ស​ប្រុស​ដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ផ្លូវភេទ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ