Darren Bent ជំរុញឱ្យ Spurs យកកីឡាករ Free Transfer​​​ រូបនេះ​​ចូល​រួម

//s5.kh1.co/f5/f5aec902f99fcb4f6edfc54a70b2e3cd8c0d5383.jpg
កីទ្បា

 ១១-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អតីតខ្សែប្រយុទ្ធរបស់ក្លឹប Tottenham Hotspur កីឡាករ Darren Bent បានជម្រុញឱ្យអតីតក្លឹបរបស់ខ្លួន​​ នាំយកខ្សែ​បម្រើ Ryan Fraser របស់ក្លឹប Bournemouth ដោយគ្មានតម្លៃខ្លួន

អតីតខ្សែប្រយុទ្ធរបស់ក្លឹប Tottenham Hotspur កីឡាករ Darren Bent បានជម្រុញឱ្យអតីតក្លឹបរបស់ខ្លួន​​នាំយកខ្សែ​បម្រើ Ryan Fraser របស់ក្លឹប Bournemouth ដោយគ្មានតម្លៃខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Darren Bent
Darren Bent

Fraser នឹងផុតកុងត្រាជាមួយ Bournemouth នាបញ្ចប់រដូវកាលនេះ ដែលនឹងធ្វើឱ្យរូបគេក្លាយជាកីឡាករគ្មាន​តម្លៃ​ខ្លួន (Free Transfer) ខណៈរូបគេក៏មិនទាន់ទទួលបានសំណើណាមួយពីក្លឹបណាមួយឡើយ។

កីឡាករ Ryan Fraser
កីឡាករ Ryan Fraser

ថ្លែងប្រាប់ Football Insider អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Darren Bent បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន Spurs មាន Heung-min Son នៅស្លាបខាងស្តាំ និង Harry Kane នៅកណ្តាល ចំណែកឯ Fraser អាចលេង​នៅស្លាបស្តាំ ប្រជែងជាមួយ Lucas Moura បាន។

កីឡាករ Lucas Moura, កីឡាករ Heung-min Son និងកីឡាករ Harry Kane
កីឡាករ Lucas Moura, កីឡាករ Heung-min Son និងកីឡាករ Harry Kane

វាអាចជាការចុះកុងត្រាដ៏អស្ចារ្យមួយ ប្រសិនជាក្លឹបអាចចុះកុងត្រាយក Fraser ដោយគ្មានតម្លៃខ្លួន។ កីឡាករ​ជម្រើសជាតិស្កុតឡែន វ័យ ២៦ឆ្នាំរូបនេះ ធ្លាប់ត្រូវបានក្លឹប Arsenal តាមចែចូវជាច្រើនលើកច្រើនសារ ប៉ុន្តែ​ត្រូវ​បានក្លឹប Bournemouth បដិសេធ៕

កីឡាករ Ryan Fraser
កីឡាករ Ryan Fraser

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T