ស្រលាញ់គ្នាជិត១៤ឆ្នាំ តែជីវិតគូ យក់ ថិតរដ្ឋា នៅតែមុខ ពេលនេះ ក៏កំពុងពរពោះកូនទី៣ទៀត

//s5.kh1.co/8c/8cb20882623304d36f42b3e0a0d9b82719049b20.jpg
តារា & កម្សាន្ដ

 ១០-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកនាង យក់ ថិត រដ្ឋា ជាតារាស្រីដែលធ្វើឲ្យអ្នកគាំទ្រ តែងតែច្រណែនពីជីវិតគ្រួសារដ៏មានសុភមង្គល តែថ្មីៗនេះ នាងបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាមួយរូបភាពថ្មី ដែលនាងកំពុងពរពោះកូនទី៣ ជិតគ្រប់ខែផងដែរ។

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង យក់ ថិតរដ្ឋា បច្ចុប្បន្ន នាងមានស្វាមី ដែលជាអតីតតារាសម្ដែង​លោក ឃុំ ប៉ុណ្ណាដែត អ្នកទាំងពីរបានរៀបការជាមួយគ្នាជិត១៤ឆ្នាំមកហើយ មិនតែប៉ុណ្ណោះ អ្នកទាំងពីរក៏មានកូនប្រុស ២នាក់ សុទ្ធតែមានរូបសម្បត្តិ និង​មុខមាត់សង្ហាតៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើទោះបី អ្នកនាង យក់ ថិតរដ្ឋា រៀបការបានច្រើនឆ្នាំក៏ពិតមែន តែជីវិតស្នេហានៅតែរឹងមាំ ដែលមានស្វាមី ចេះយល់ចិត្តថ្នាក់ថ្នម មិនឲ្យមានការទាស់ចិត្តទេ។ ជាពិសេស នាង និង ស្វាមី តែងតែបង្ហាញនូវភាពផ្អែមល្ហែមចំពោះគ្នាជានិច្ច ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរដល់សុភមង្គលគ្រួសាររបស់នាងគ្រប់គ្នា។

មួយរយះចុងក្រោយនេះ អ្នកនាង យក់ ថិតរដ្ឋា​ មិនស៊ូវបានបង្ហោះរូបភាពឲ្យអ្នកគាំទ្របានឃើញប៉ុន្មានឡើយ តែមុននេះបន្តិច នាងបានធ្វើឲ្យអ្នកគាំទ្រនាងជាច្រើន មានភាពភ្ញាក់ផ្អើល ដោយពេលនេះ នាងកំពុងពរពោះកូនទី៣ ជាច្រើនខែមកមក បើមើលតាមរូបភាពពោះរបស់តារាស្រីរូបនេះកាន់តែធំផងដែរ។ ស្របពេលពរពោះកូនទី៣នេះ រូបសម្រស់នាងហាក់ជាមិនបានប្រែប្រួលបន្តិចណាសោះឡើយ តែនាងនៅតែមានភាពស្រស់ស្អាតដដែល៕

សូមទស្សនារូបភាពខាងក្រោម៖ 

   អ្នកនាង យក់ ថិតរដ្ឋា
   អ្នកនាង យក់ ថិតរដ្ឋា
   អ្នកនាង យក់ ថិតរដ្ឋា
   អ្នកនាង យក់ ថិតរដ្ឋា
   អ្នកនាង យក់ ថិតរដ្ឋា
   អ្នកនាង យក់ ថិតរដ្ឋា
   អ្នកនាង យក់ ថិតរដ្ឋា
   អ្នកនាង យក់ ថិតរដ្ឋា
   អ្នកនាង យក់ ថិតរដ្ឋា
   អ្នកនាង យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T