ភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់បាន រងរបួសធ្ងន់ បន្ទាប់ពីមានជនសង្ស័យម្នាក់ បានធ្វើសកម្មភាព យកកាំបិតចុងស្រួចចាក់ ចំនួនពីរកាំបិត ចំស្មាខាងស្ដាំ និងដៃខាង ឆ្វេង ខណៈដែលជនសង្ស័យរូបនេះបានហៅ ជនរងគ្រោះ ឱ្យឌុបខ្លួនពីម្ដុំកោះពេជ្រ រួច ហើយពេលធ្វើដំណើរទៅដល់រង្វង់ខាងកើត ស្ពានព្រែកព្នៅ ក៏ប្រព្រឹត្ដសកម្មភាពតែម្ដង ដើម្បីប្លន់យកម៉ូតូ ។

ករណីប្លន់យកម៉ូតូ ដោយចាក់ចំនួនពីរ កាំបិត បណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ នេះ បានកើតឡើងកាលពីវេលាម៉ោង ប្រមាណ ៨ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៣ ស្ថិតនៅរង្វង់មូលខាងកើតស្ពាន ព្រែកព្នៅ ក្នុងសង្កាត់បាក់ខែង ខណ្ឌឫស្សី កែវ បណ្ដាលឱ្យជនរងគ្រោះ ក្រៅពីរង របួសធ្ងន់ ថែមទាំងបាត់ម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1A-3723 ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុជនរង គ្រោះ ញឹម សាម៉េត អាយុ ៣០ឆ្នាំ ស្នាក់ នៅផ្ទះជួល ក្នុងបុរី ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅ ភូមិបឹងធំខាងកើត ឃុំអង្គសុភី ស្រុកកំពង់ ត្រាច ខេត្ដកំពត ត្រូវបានជនសង្ស័យម្នាក់ ហៅម៉ូតូជិះពីកោះពេជ្រ រួចហើយខណៈ ដែលពួកគេទាំង ២នាក់ កំពុងធ្វើដំណើរ ទៅដល់ម្ដុំរង្វង់មូលខាងកើត ស្ពានព្រែកព្នៅ ជនសង្ស័យ ដែលមិនស្គាល់អត្ដសញ្ញាណរូប នេះ បានដកកាំបិតចុងស្រួចដែលលាក់ទុក ចាក់ទៅលើជនរងគ្រោះ ចំនួនពីរកាំបិត ។

ប្រភពព័ត៌មានបានបន្ដថា ក្រោយកើត ហេតុ ជនសង្ស័យបានយកម៉ូតូរបស់ជនរង គ្រោះគេចខ្លួនដោយសុវត្ថិភាព ដោយឡែក ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជួយដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។ ចំពោះករណីនេះ កម្លាំងនគរបាលខណ្ឌឫស្សី កែវ បាន និងកំពុងធ្វើការស្រាវជ្រាវដើម្បី តាមចាប់ខ្លួនជនសង្ស័យ ប្លន់ម៉ូតូឌុបខាងលើ នេះ ៕

ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]