អ្នកវិទ្យាសាស្ត្រព្រមានថា បេសកកម្មនាំយកសំណាកដុំថ្ម ពីភពអង្គារ អាចនឹងពាំនាំមេរោគឆ្លងពូជថ្មី មកកាន់ពិភពលោក

//s5.kh1.co/c4/c4a82d1a3af46ea0e77b18142d36dbf78a08956c.jpg
បច្ចេកវិទ្យា

 ១០-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រ៉ុក្កែតដែលនឹងធ្វើដំណើរត្រឡប់មកពីភពអង្គារវិញ ក៏នឹងត្រូវឆ្លងកាត់ការសម្អាតជាតិគីមី ដូចជាការកម្ដៅជាដើម។

អាមេរិក៖ ក្រុមអ្នកស្រាវជ្រាវនិយាយថា នៅពេលដែលមនុស្សបានបញ្ចប់បេសកកម្ម ធ្វើដំណើរត្រឡប់មកពីភពអង្គារវិញ នៅទសវត្សឆ្នាំ២០៣០ខាងមុខ ពួកគេត្រូវធ្វើចត្តាឡីស័ក ពីព្រោះការយកសំណាកថ្មពីភពក្រហមនេះ អាចនឹងតោងជាប់មេរោគ ដែលអាចនឹងមានគ្រោះថ្នាក់ដូចនឹងជំងឺអេបូឡា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រ៉ុក្កែតដែលនឹងធ្វើដំណើរត្រឡប់មកពីភពអង្គារវិញ ក៏នឹងត្រូវឆ្លងកាត់ការសម្អាតជាតិគីមី ដូចជាការកម្ដៅជាដើម។ សាស្ត្រាចារ្យរបស់សាកលវិទ្យាល័យ Stanford ខាងផ្នែកអាកាសយាននិងតារាយានវិទ្យា លោក Scott Hubbard បាននិយាយថា៖ «ផែនការនៃការការពារភពផែនដីគឺមានសារៈសំខាន់បំផុត នៅពេលទទួលស្វាគមន៍នរណាម្នាក់ឬរបស់អ្វីមួយ ពីភពព្រះអង្គារ។»

សណ្ឋានដីនៅលើភពអង្គារ
សណ្ឋានដីនៅលើភពអង្គារ

លោក Hubbard មានប្រសាសន៍បន្តទៀតថា៖ «តាមគំនិតរបស់ខ្ញុំនិងសហគមន៍វិទ្យាសាស្ត្រ ឱកាសនៃដុំថ្មភពអង្គារ ដែលមានអាយុកាលរាប់លានឆ្នាំ អាចនឹងមានផ្ទុកនូវទម្រង់មានជីវិតសកម្ម ដែលអាចឆ្លងចូលក្នុងភពផែនដី គឺអាចមានកម្រិតទាប។»

«ប៉ុន្ដែសំណាកពីភពអង្គារដែលយកមក ដោយអង្គការណាសា គឺនឹងត្រូវដាក់នៅដាច់ដោយឡែក ដើម្បីទទួលការសម្លាប់មេរោគជាមុនសិន រហូតធានាបានថា វាមានសុវត្ថិភាព។»

យាន Perseverance ដែលនឹងចេញទៅ ជិកយកសំណាកពីភពអង្គារ
យាន Perseverance ដែលនឹងចេញទៅ ជិកយកសំណាកពីភពអង្គារ

សំណាកមួយចំនួនដែលនឹងត្រូវបានមកដល់ តាមរយៈបេសកកម្ម Mars 2020 រួមមានយាន Perseverance របស់អង្គការណាសា ដែលគ្មានមនុស្សបើក ក៏នឹងត្រូវបានដុតកម្ដៅដោយសីតុណ្ហភាពខ្ពស់ មុននឹងត្រូវបានអ្នកវិទ្យាសាស្ត្រ យកវាមកសិក្សា។ អង្គការណាសាបាននិយាយថា ពួកគេចង់បញ្ជូនមនុស្សទៅកាន់ភពអង្គារ នៅដើមឆ្នាំ២០៣៥៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T