តារាចម្រៀងកញ្ញា រ៉េត ស៊ូហ្សាណា បានធ្វើរឿងមួយចំពោះម្តាយ

//s5.kh1.co/96/96ba4d694fef5b7a73c82fccd94298d7931b13cd.jpeg
នារី

 ១១-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រ៉េត ស៊ូហ្សាណាបានទិញផ្កានិងកាបូបឲ្យម៉ាក់ក្នុងថ្ងៃទិវាម្តាយ

ភ្នំពេញ៖ យើងបានស្គាល់រួចមកហើយតារាចម្រៀងស្រីវ័យក្មេង ដែលគេភាគច្រើនស្គាល់កញ្ញាតាម រយៈការប្រឡងចម្រៀង The Voice Cambodia Season 2 ដោយកញ្ញាច្រៀងជាភាសារបរទេសបានយ៉ាងល្អខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីការចូលប្រឡូកចម្រៀងនៅផលិតកម្មរស្មីហង្សមាសមកកញ្ញាក៏មានភាពល្បីល្បាញកាន់ខ្លាំងឡើងៗដោយកញ្ញាបានច្រៀងបទល្បីៗរហូតដល់កញ្ញាបានឡើងឆាកតន្រ្តីធំៗថែមទៀតផង លើសពីនេះកញ្ញាថែមទាំងទទួលបានឱកាសកាន់តំណែងជាតួឯក និងជាតំណាងឲ្យផលិតផលធំៗថែមទៀត ផង។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតកញ្ញាធ្វើរឿងមួយចំពោះអ្នកម្តាយក្នុងថៃ្ងទិវាអ្នកម្តាយគឺកញ្ញាបានទិញបាច់ផ្កានិងកាបូប GUCCI មួយយ៉ាងស្រស់ស្អាតជូនម្តាយ និងបានបង្ហោះសារមួយថែមទៀតផងដោយសារនោះបានសរសេរថា «ថ្ងៃនេះខ្ញុំបានទិញផ្កាជូនម៉ាក់ៗ ក្នុងថ្ងៃទិវាអ្នកម្តាយ ចុះបងប្អូនទាំងអស់គ្នាមានបានត្រៀមកាដូជូនម៉ាក់នៅ?»។

បន្ទាប់ពីបង្ហោះបែបនេះរួចមកក៏មានអ្នកគាំទ្រមួយចំនួនសរសើរកញ្ញាមិនដាច់ពីមាត់សោះថាកញ្ញាជាកូនស្រីចេះដឹងគុណឪពុកម្តាយ។

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា រ៉េត ស៊ូហ្សាណា និងម្តាយ 
កញ្ញា រ៉េត ស៊ូហ្សាណា និងម្តាយ 
កញ្ញា រ៉េត ស៊ូហ្សាណា និងម្តាយ 
កញ្ញា រ៉េត ស៊ូហ្សាណា និងម្តាយ 
កញ្ញា រ៉េត ស៊ូហ្សាណា 
កញ្ញា រ៉េត ស៊ូហ្សាណា 
កញ្ញា រ៉េត ស៊ូហ្សាណា 
កញ្ញា រ៉េត ស៊ូហ្សាណា 
រ៉េត ស៊ូហ្សាណា
Keo Sreyleap
កែវ ស្រីលាភ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T