តាមប្រភពព៌ត័មានពីប្រទេសចិន បានអោយដឹងថា បុរសម្នាក់បានចាក់សាំងដុតកូនស្រីរបស់គេ ដោយសារតែខឹងសម្បារ នឹងរឿងប្រពន្ធសុំលែងលះ។ ហេតុការណ៏នេះបានកើតឡើងនៅ ខេត្ត Shaanxi ប្រទេសចិន ដោយបុរសជាជនបង្កមានឈ្មោះថា Cao Xiaoming។

ភរិយារបស់ជនបង្កបានរៀបរាប់ប្រាប់ថា Cao Xiaoming ចូលចិត្តប្រើអំពើហឹង្សាលើរូបគាត់ ដែលជាភរិយា។ ទ្រាំនឹងភាពវេទនានេះមិនបាន គាត់ក៏សំរេចចិត្តលែងលះ ហើយនាំកូនស្រីរបស់គាត់ ដែលមានអាយុ ៣ ឆ្នាំទៅ ផ្ទះរបស់ឪពុកគាត់។ បន្ទាប់ពីបានដឹងថា ភរិយារបស់គេចង់លែងលះជាមួយខ្លួន ហើយនាំកូនទៅចាកចេញ ទៅទៀត បុរសរូបនោះកើតការខឹងសម្បារ ប្រញាប់ទៅរកប្រពន្ធ ហើយបានផ្ទុះជាជម្លោះមួយយ៉ាងខ្លាំង។ ដោយសារតែភាពឆេវឆាវ គ្មានការគិតគូរពិចារណា Cao Xiaoming បានចាក់សាំងលើរូបខ្លួនឯង និងកូន គោលបំនងចង់ដុត សម្លាប់អោយស្លាប់ទាំងពីរនាក់។ ក្មេងស្រីដែលត្រូវឪពុកខ្វះគតិចាក់សាំងដុតនោះ មានឈ្មោះថា Niu Niu កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយមុខរបស់គេមានសភាព ខ្លោចខ្មៅ ហើយដៃរបស់គេ ក៏ទទួលរងនូវការរលាកយ៉ាងខ្លាំងដែរ។ ចំនែក ជនបង្កហេតុវិញគឺគ្មានត្រូវរបួសអ្វីទាំងអស់  បានរត់គេចខ្លួន ហើយទុកសំបុត្រមួយអោយប្រពន្ធខ្លួន ដែលមានខ្លឹមសារថា គេចង់ស្លាប់ហើយចង់នាំកូនទៅជាមួយដែរ។ ទន្ទឹមនឹងនេះ ជនបង្កបានទូរស័ព្ទទៅ ឪពុកក្មេករបស់គេ ហើយគំរាមថាគេនឹងដុតបំផ្លាញ ផ្ទះរបស់ ឪពុកក្មេកគេចោល។ 

Xiao Juan ម្តាយរបស់ Niu Niu បានបន្តទាំងទឹកភ្នែកថាគាត់មិនដែលនឹកស្មានថា ប្តីគាត់ហ៊ានធ្វើដល់ថ្នាក់នេះសោះ ហើយថ្ងៃកើតហេតុនេះដែរ ជាថ្ងៃកំនើតគំរប់ខួប ៣ ឆ្នាំរបស់ កូនស្រីគាត់ តែនាងបែរជាត្រូវមកឆ្លង ថ្ងៃកំនើតនៅក្នុងមន្ទីរពេទ្យទៅវិញ។ 

ដោយ៖ Aylin

សូមប្រិយមិត្តចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]