ភ្នំពេញ៖ នៅក្នុងឱកាសថ្ងៃបុណ្យទិវាមាតា មនុស្សជាច្រើន តែងតែបង្ហាញពីអារម្មណ៍ ព្រមទាំងសកម្មភាពមួយចំនួន ដែលបង្ហាញពីការដឹងគុណ ចំពោះអ្នកម្ដាយរបស់ខ្លួន ដែលបានផ្ដល់ក្ដីស្រលាញ់ បីបាច់ ថ្នាក់ថ្នម និងមើលថែរក្សា តាំងពីតូច រហូតដល់ធំ ដែលគ្មានថ្ងៃប្រែប្រួលផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នៅក្នុងឱកាសនេះផ្ទាល់ ក្រឡេកឃើញថា មានតារាប្រុសស្រីជាច្រើន ក៏បានបង្ហាញពីភាពកតញ្ញូចំពោះអ្នកម្ដាយរបស់ខ្លួន ដែលនៅក្នុងនោះដែរ កំពូលតារាចម្រៀងដ៏ល្បី អ្នកនាង ពេជ្រ សោភា គឺជាតារាស្រីម្នាក់ ដែលបានបង្ហាញអារម្មណ៍មួយនេះ ចំពោះអ្នកម្ដាយរបស់នាង ដោយកាលពីមុននេះបន្តិច នាង បានបង្ហោះរូបភាពជាមួយនឹង អ្នកម្ដាយ ព្រមទាំងបានសរសេររៀបរាប់ថា៖
អបអរសាទរ ទិវាអ្នកម្តាយជុំវិញពិភពលោក Happy Mother’s Day ម៉ែជាមនុស្សស្រីតែម្នាក់ ដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូន ម៉ែតស៊ូ ៩ខែ ១០ថ្ងៃ ម៉ែចិញ្ចឹមកូនដល់ធំ ម៉ែមិនដែលនិយាយពាក្យថាពិបាក កូនអរគុណម៉ែ ដែលតែងតែលើកលែងទោសដល់កូន សូមចូលរួមដឹងគុណ ដល់អ្នកម្តាយគ្រប់រូប នៅលើសកលលោក មិនមែនសម្រាប់តែថ្ងៃនេះ ប៉ុន្តែនៅរៀងរាល់ថ្ងៃ។
ក្រោយពីបានអានសាររបស់នាងហើយ ហ្វេនៗជាច្រើន ពិតជាមានភាពពេញចិត្ត ព្រមទាំងកោតសរសើរចំពោះនាង ដែលជាកូនដ៏ល្អមួយរូប ដែលមាន ភាពកតញ្ញូចំពោះម្ដាយរបស់ នាង ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖





