Kim Jennie បានបង្ហាញអារម្មណ៍បែបនេះចំពោះអ្នកគាំទ្រ

//s5.kh1.co/e7/e7b90a96946f6a40e7c3a8a2ccae4bcce9e1b7f3.jpeg
នារី

 ១០-ឧសភា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

Jennie បង្ហោះប្រាប់ពីអារម្មណ៍នឹកអ្នកគាំទ្រ

កូរ៉េខាងត្បូង៖ យើងប្រាកដជាបានស្គាល់រួចមកហើយក្រុមតារាស្រីចម្រៀង K-POP ដ៏ល្បីនៅប្រទេសកូរ៉េ គឺក្រុម BlackPink ដែលនៅក្នុងផលិតកម្ម YG Entertainment។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ងាកមកមើលអំពីស្ថានភាពជំងឺនៅក្នុងប្រទេសកូរ៉េវិញ ក៏មានអ្នកផ្ទុក COVID-19 មិនចាញ់ប្រទេសដទៃទៀតប៉ុន្មានដែរ ទើបដូចនេះហើយធ្វើឲ្យសាលារៀន ការប្រគំតន្រ្តី និង កម្មវិធីផ្សេងៗតម្រូវឲ្យផ្អាកមួយរយៈ។

កាលពីពេលថ្មីៗនេះយើងបានឃើញសមាជិកក្រុម BlackPink គឺ តារាស្រី កញ្ញា kim Jennie បានបង្ហាញអារម្មណ៍មួយចំពោះ Blinks ថា «Miss my Blinks very much. Hope everybody’s being safe and happy. » សារនេះគាត់បានសរសេរថា «នឹក Blinks របស់ខ្ញុំ ខ្លាំងណាស់។ សង្ឃឹមថាអ្នកគ្រប់គ្នាមានសុវត្តិភាព និងរីករាយ។»

បន្ទាប់ពីបង្ហោះសារបែបនេះរួចក៏មានអ្នកគាំទ្រមួយចំនួនធំបានបង្ហាញអារម្មណ៍ថា ពួកគេក៏នឹក BlackPink ដូចគ្នា និងទន្ទឹងមើលការវិញត្រឡប់នៃបទចម្រៀងថ្មីៗរបស់ BlackPink ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Kim Jennie
Kim Jennie
Kim Jennie
Kim Jennie
Kim Jennie
Kim Jennie
Kim Jennie
Kim Jennie
Kim Jennie
Kim Jennie
Keo Sreyleap
កែវ ស្រីលាភ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T