នេះជាសម្រស់របស់ សោភា ទេពី ក្នុងវ័យ១៦ឆ្នាំ

//s5.kh1.co/68/68fe5bd3d0591c10e798a44ba7c5df5fd4eeffea.jpg
តារា & កម្សាន្ដ

 ១០-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សម្រស់ និងអាយុរបស់ ទេពី ត្រូវបានមនុស្សគ្រប់គ្នា ចាប់អារម្មណ៍ខ្លាំង តាំងពីនាងបានចូលសិល្បៈលើកដំបូង ក្នុងវ័យ១៤ឆ្នាំមកម្ល៉េះ ដែលអាចនិយាយបានថា នាងធំធាត់មុនអាយុ។

ភ្នំពេញ​៖ បើទោះបីជា មានការរិះគន់ ទៅលើបទចម្រៀងរបស់ សោភា ទេពី នៅលើបណ្តាញសង្គមប៉ុណ្ណាក៏ដោយ ក៏រូបនាង នៅតែមានសង្ឃឹម និងមិនជះកំហឹងខ្លាំងទៅលើ អ្នកទាំងអស់នោះ ដែលសម្តែង ការមិនពេញចិត្ត លើបទចម្រៀងនោះទេ ដោយបច្ចុប្បន្ននេះ នាងក៏នៅតែបន្តចេញបទបន្តបន្ទាប់ទៀត ដោយមិនខ្វល់ទៅការថាស្តី របស់សំណាក់មហាជននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បើគិតមកសព្វថ្ងៃនេះដែរ តារាស្រីរូបនេះ មានវ័យ១៦ឆ្នាំហើយ ដែលទើបតែធ្វើពិធីខួបកំណើត កាលពីប៉ុន្មានថ្ងៃមុន តែយ៉ាងណា ក៏មានមនុស្សជាច្រើន សឹងមិនជឿនោះទេថា នាងទើបតែមានអាយុ១៦ឆ្នាំ ដោយសារតែ មុខមាត់ និងរូបរាង ហាក់ដូចជាធំមុនអាយុទៅទៀត ដោយអ្នកខ្លះ បាននិយាយថា នាងហាក់ដូចជាមិនសាកសមនឹងអាយុទាល់តែសោះ។

ចំពោះរឿងរ៉ាវនេះ ក៏សោភា ទេពី បានលើកបញ្ជាក់ប៉ុន្មានដងហើយ រហូតនាងបង្ហាញអត្តសញ្ញាណប័ណ្ឌ ឲ្យគ្រប់គ្នា បានឃើញទៀតផងដែរ​ ដើម្បីបញ្ជាក់ថា រូបនាង ពិតជាមិនបានកុហកហ្វេនៗនោះទេ ថានាងមានអាយុប៉ុណ្ណឹងមែន ដោយសារតែ រូបរាងកាយរបស់នាង មានសភាពលូតលាស់មុនអាយុតែប៉ុណ្ណោះ តែឆ្នាំកំណើត គឺនាងកើតឆ្នាំ២០០៣មែន។
គួររំលឹកផងដែរថា កាលពីនាងចូលសិល្បៈដំបូង ក៏មហាជន បានធ្វើការវាយប្រហារ និងឌឺដងទៅលើ សម្រស់ និងអាយុរបស់នាងដែរ តែនាងមិនឈឺចាប់ទៅលើ រឿងអស់ទាំងនេះនោះទេ ដែលនៅតែបន្តការងារ មកទល់ពេលបច្ចុប្បន្ន៕

តោះទៅមើលសម្រស់របស់នាង ក្នុងវ័យ១៦ឆ្នាំទាំងអស់គ្នា​៖

សោភា ទេពី
សោភា ទេពី
សោភា ទេពី
សោភា ទេពី
សោភា ទេពី
សោភា ទេពី
សោភា ទេពី
សោភា ទេពី
សោភា ទេពី
សោភា ទេពី
សោភា ទេពី
សោភា ទេពី
សោភា ទេពី
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T