តាមពិត អូនមី ស្រលាញ់សង្សារ ព្រោះមូលហេតុនេះ?

//s5.kh1.co/7a/7aebc4c30aeaaede8c43907ef8165b419f2170bd.jpg
តារា & កម្សាន្ដ

 ១០-ឧសភា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្មីៗនេះ​ តារាសម្តែងស្រីវ័យក្មេងកញ្ញា អៀង ម៉េងលិ ហៅអូនម៉ី​បានទម្លាយ ពីមូលហេតុ ស្រលាញ់សង្សាររបស់នាងបន្ទាប់ពីសេពគប់គា្នអស់រយៈពេលរាប់ឆ្នាំ។

ភ្នំពេញ៖  តារា​ស្រីស៊ិចស៊ី ដែល​បង្ហាញ​សម្រស់​ដើម​ទ្រូង​ស្ទើរ​តែ​គ្រប់​កម្ម​វិធី​ អៀ ម៉េង​លិ ហៅ អូនម៉ី ហាក់បីដូចជាស្ងប់ស្ងាត់ពីសិល្បៈ មួយរយៈធំនាពេលចុងក្រោយនេះ តែបើសង្កេតមុខជំនួញ ហាក់បីដូចជាកាក់កបជាមួយមុខរបររកស៊ីនៅក្នុងដៃរបស់នាង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង បើក្រឡេកមើល ជីវិតឯកជនរឿងស្នេហា ឃើញថានាងក៏ទទួលបាន គូស្នេហ៍មានការចុះសម្រុងគ្នាបានល្អ និងយល់ចិត្តថ្លើមគ្នា ថ្វីត្បិតមានវ័យស្របាលគ្នាពិតមែន ប៉ុន្តែ សង្សាររបស់នាងដ៏សែនសង្ហាមួយរូបនេះ តែងតែឲ្យតម្លៃនិងផ្ដល់កិត្តិយស ព្រមទាំងស្រលាញ់ក្រុមគ្រួសាររបស់នាង​។ 

តែកាលពីថ្មីៗនេះ នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់តារា​ឯក​ស្រី​ក្នុង​រឿង​ "០០៩" មួយរូបនេះ បានទម្លាយមូលហេតុ  ដែលធ្វើឲ្យ កញ្ញា អៀរ ម៉ីលិ ស្រលាញ់ងប់ដកចិត្តមិនរួចពីសង្សាររបស់ខ្លួន  ដោយនាងបានសរសេរថា 

មូលហេតុដែលខ្ញុំស្រលាញ់គាត់មានតែ4ចំនុចទេដែលធ្វើអោយខ្ញុំស្រលាញ់គាត់: ១/ គាត់មិនចេះអួតអាង និង អំនួត ២/ គាត់ជាមនុស្សមានទំនួរខុសត្រូវ ៣/គាត់ជាមនុស្សស្មោះត្រង់ ៤/ គាត់ចេះអោយតម្លៃខ្ញុំ និង គ្រួសារខ្ញុំ ???????? ចឹងអ្នកសួរខ្ញុំថាស្រលាញ់គាត់ត្រង់ណាឥឡូវដឹងហើយ ???? ហើយអ្នកខ្លះបាននិយាយថាខ្ញុំស្រលាញ់គាត់ព្រោះឃើញទ្រព្យរបស់គាត់ សុំទោសបើរឃើញទ្រព្យអត់ស្រលាញ់ក្មេងទេ ស្រលាញ់ចាស់ហើយៗសុំយកខួរគិតផង ????????គិតរឿងអីដែលមានប្រយោជន៍ 

  កញ្ញា អៀរ ម៉ីលិ

បន្ទាប់ពីបានឃើញពីសារផ្អែមល្ហែមដែលសរសេររៀបរាប់ពីគូរសង្សាររបស់នាង បានធ្វើឲ្យមហាជន សរសើរ និងលួចច្រណែន ដល់នៃជីវិតឯកជនរបស់នាង មិនថារឿងគ្រួសារ ជំនួញរកស៊ី ការងារសិល្បៈ រូបសម្រស់ ជាពិសេសរឿងស្នេហា ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន៕

សូមទស្សនារូបខាងក្រោម៖ 

កញ្ញា ស្រី លិ
កញ្ញា ស្រី លិ
កញ្ញា ស្រី លិ
កញ្ញា ស្រី លិ
កញ្ញា ស្រី លិ
កញ្ញា ស្រី លិ
កញ្ញា ស្រី លិ​ និងសង្សារ
កញ្ញា ស្រី លិ​ និងសង្សារ
កញ្ញា ស្រី លិ​ និងសង្សារ
កញ្ញា ស្រី លិ​ និងសង្សារ
អៀ ម៉េងលិ( ហៅអូនមី)
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T