ខណៈពេលកូវីដ១៩កំពុងរាតត្បាត សិង្ហបុរីដាក់ដំណើរការសុនខយន្ត ដើម្បីក្រើនរំលឹកប្រជាជនឱ្យរក្សាគម្លាត​ឆ្ងាយពីគ្នា (មានវីដេអូ)

//s5.kh1.co/f4/f49135c8bee8d418eb775b43e4b98fb06d6a5885.jpg
បច្ចេកវិទ្យា

 ០៩-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុនបង្កើតមនុស្សយន្ដ Boston Dynamics បាន​បង្កើតសុនខយន្ដពិសេស​មួយ ដើរ​ប្រាប់ប្រជាជន ឱ្យរក្សាគម្លាត​ឆ្ងាយពីគ្នា

សិង្ហបុរី៖ ស្របពេលដែលស្ថានភាពជំងឺកូវីដ១៩ ក្នុងប្រទេស​សិង្ហបុរី នៅមិនទាន់ធូរស្រាលខ្លាំងនៅឡើយ​​ រដ្ឋាភិបាលប្រទេសនេះ ​នៅតែបន្តចាត់វិធានការ​តឹងរ៉ឹង និងស្នើរសុំដល់ពលរដ្ឋខ្លួនទាំងអស់ ត្រូវរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ​ដ៏ដូចជារក្សាគម្លាតឆ្ងាយពីគ្នា ក្នុងគោលបំណងជៀសវាង ការចម្លងជំងឺពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ទន្ទឹមគ្នានេះដែរ ដើម្បីចូលរួមចំណែក​ទប់ស្កាត់ការ​ចម្លងជំងឺដ៏កាចសាហាវនេះ ក្រុមហ៊ុន​បច្ចេកវិទ្យា Boston Dynamics បាន​បង្កើតសុនខយន្ដពិសេស​មួយ ដើម្បីដើរ​ប្រាប់ប្រជាជនកុំឱ្យមានការជួបជុំគ្នា ខណៈពេលជំងឺកំពុងរាតត្បាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សុនខយន្តរបស់ក្រុមហ៊ុន Boston Dynamics
សុនខយន្តរបស់ក្រុមហ៊ុន Boston Dynamics

សុនខយន្ដពិសេស​មួយនេះ ​មានឈ្មោះថា SPOT ​វាត្រូវបានក្រុមហ៊ុន Boston Dynamics ដាក់ឱ្យដំណើរការ​ជាលើកដំបូងនៅឧទ្យាន​មួយ ក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃសុក្រ ដោយកំណត់ឲ្យ​វាដំណើរការ សរុបរយៈពេល២សប្ដាហ៍។ សុនខយន្ដនេះ មានបំពាក់មកជាមួយនូវសេនស័រ និងកាមេរ៉ា​ ដែលអាចឱ្យវាដើរជៀសឧបសគ្គនៅ​ខាងមុខ ​ក៏ដូចជារាប់ចំនួនមនុស្សនៅ​ទីតាំងណាមួយបាន ​ម្យ៉ាងវិញទៀត វាក៏មានឧបករណ៍បំពងសម្លេង ដែលនិយាយក្រើនរំលឹក​ឱ្យប្រជាជន ត្រូវរក្សាគម្លាតយ៉ាងហោចណាស់មួយម៉ែត្រ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួនពីការឆ្លងជំងឺ។

សុនខយន្ដពិសេស​មួយនេះ វាមានឈ្មោះថា SPOT
សុនខយន្ដពិសេស​មួយនេះ វាមានឈ្មោះថា SPOT

សូមជម្រាបផងដែរថា កាលពីពេលកន្លងមក សុនខយន្ដប្រភេទនេះ ក៏ធ្លាប់ត្រូវបានប្រើប្រាស់នៅក្នុងមន្ទីរពេទ្យបណ្តោះអាសន្នដែរ ដោយគេប្រើវា​សំរាប់ដឹកជញ្ជូនថ្នាំយកទៅឱ្យអ្នកជំងឺ ​ក្នុងគោលបំណងកាត់បន្ថយការធ្វើទំនាក់ទំនងផ្ទាល់រវាងគ្រូពេទ្យនិងអ្នកជំងឺ ​ក៏ដូចជាអាចឱ្យគ្រូពេទ្យមានពេលវេលាគ្រប់គ្រាន់ ដើម្បីទៅព្យាបាលអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T