អ្នករិះគន់ថា Angela Baby កែសម្ផស្សបានភ្លឺភ្នែក ក្រោយឃើញរូបប៉ាម៉ាក់នាង ស្អាតទាំងគ្រួសារតែម្ដង

//s5.kh1.co/c0/c0074695f84ece672aba36724dfb695ccf73c09d.jpg
តារា & កម្សាន្ដ

 ០៩-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អស់រយៈពេលជាយូរមកហើយ Angela Baby ត្រូវបានគេចោទសួរអំពី ការវះកាត់កែសម្ផស្ស ប៉ុន្តែបើក្រឡេកមើល រូបថតឪពុកម្តាយរបស់នាងវិញ អ្នកលេងអ៊ីនធើណែតបានអះអាងថា នាងពិតជា មានសម្រស់ស្រស់ធម្មជាតិ ពិតប្រាកដមែន។

ចិន៖ អស់រយៈពេលជាច្រើនឆ្នាំ មកហើយដែលនាង Angela Baby តែងតែមានការសង្ស័យសាកសួរពីសំណាក់សាធារណជនថា តើនាងមានការវះកាត់កែសម្ផស្ស រឺក៏អត់? តែប្រពន្ធ Huang Xiaoming រូបនេះ បានព្យាយាមម្តងហើយម្តងទៀត ដើម្បីបញ្ជាក់ថា សម្រស់របស់នាងគឺ ធម្មជាតិទាំងស្រុង ប៉ុន្តែមនុស្សមួយចំនួន នៅតែមិនយកចិត្តទុកដាក់នៅលើអ្វីដែលនាង​ ព្យាយាមបកស្រាយនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្មីៗនេះ តារារូបនេះ បានបង្ហាញរូបថតចំនួន ២ សន្លឹក របស់ឪពុកម្តាយ កាលពីក្មេង ហើយបានក្លាយជាប្រធានបទក្តៅគគុក យ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ ក្នុងនោះដែរ ឪពុករបស់តារាសម្តែងរូបនេះ ជាជនជាតិអាឡឺម៉ង់ ហើយម្តាយ គឺជាជនជាតិចិន ដូច្នេះទើបភរិយារបស់លោក Huang Xiaoming មានសម្រស់ រសនិយមតាមបែបកូនកាត់ យ៉ាងស្រស់ស្អាត រវាងអាស៊ី និងអឺរ៉ុប។

ក្នុងនោះដែរ រូបថតដែលបានទម្លាយ ពីឪពុកម្តាយរបស់ Angela Baby ទាំងពីរ មានសម្រស់ស្រស់ស្អាតមុខមាត់គួរឱ្យចាប់អារម្មណ៍ណាស់ ហើយថែមទាំង មានអ្នកនិយមលេងអ៊ីនធើណែតម្នាក់ ក៏បានប្រៀបធៀប រូបថតរបស់ពួកគេជាមួយនឹងរូបថត នៃសម័យកាលនីមួយៗនៃតារាស្រីរូបនេះ ដោយបង្ហាញថា នាងបានទទួលមរតកពីភាពស្រស់ស្អាតយ៉ាងពេញលេញពី« ហ្សែនដ៏ស្រស់ស្អាត» គឺឪពុកម្តាយនាងផ្ទាល់តែម្ដង។

យ៉ាងណាមិញ Angela Baby កម្រនិយាយ និងបង្ហាញពី ឪពុកម្តាយរបស់នាង ជាសាធារណៈណាស់ ប៉ុន្តែនៅក្នុងរូបភាពដ៏កម្រ ដែលនាងបានបង្ហាញនៅលើបណ្តាញសង្គមក្នុងឆ្នាំ ២០១៦ សម្រស់ក្មេង និងភ្លឺរលោង ព្រមទាំងមានស្ទីល ជាពិសេសទម្រង់មុខ របស់ឪពុកម្តាយរបស់ Angela បានទទួលការកោតសរសើររាប់មិនអស់ពី សំណាក់អ្នកនិយមលេងអ៊ីនធើណែត៕

សូមទស្សនារូបខាងក្រោម៖

Angela Baby
Angela Baby
Angela Baby ឪពុកម្តាយ បច្ចុប្បន្ន
Angela Baby ឪពុកម្តាយ បច្ចុប្បន្ន
Angela Baby និងម្តាយរបស់នាង
Angela Baby និងម្តាយរបស់នាង
Angela Baby និងឪពុករបស់នាង
Angela Baby និងឪពុករបស់នាង
Angela Baby កាលពីកុមារភាព
Angela Baby កាលពីកុមារភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T