ជ័យលាភី ជើងខ្លាំងវ័យក្មេងទាំង៥ក្រុម ផលិតខ្សែភាពយន្តខ្លី ពោរពេញដោយភាពច្នៃប្រឌិត របស់ក្រុមហ៊ុន អាស៊ីវេរលុយ! (មានវីដេអូ)

//s5.kh1.co/5c/5c6974195f2e2319738384d6d23da0a9998de8cb.jpg
សង្គម

 ០៩-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុន Asia Cash Express Plc ដែលគេស្គាល់គ្រប់គ្នាថា «អាស៊ីវេរលុយ» បានរៀបចំកម្មវិធីប្រគល់រង្វាន់សម្រាប់បេក្ខជនដែលទទួលបានជ័យលាភី ប្រកួតផលិតខ្សែភាពយន្តខ្លី​ ក្រោមប្រធានបទ « កាបូបលុយ​អេឡិចត្រូនិក​ » របស់ខ្លួន នៅថ្ងៃទី ០៨ ខែឧសភា​​ ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនបានរៀបចំកម្មវិធីនេះក្នុងបំណងលើកទឹកចិត្ត និងស្វែងរកបេក្ខជន បេក្ខនារីដែលមានសមត្ថភាព ភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តផ្នែកនិពន្ធ តាក់តែង និងដឹកនាំថតភាពយន្ត ដើម្បីជាការជុំរុញ និងបណ្តុះទឹកចិត្តស្នេហាវិស័យភាពយន្តកម្ពុជាដល់យុវជនជំនាន់ក្រោយ។

កម្មវិធីប្រគល់រង្វាន់សម្រាប់បេក្ខជនដែលទទួលបានជ័យលាភី 
កម្មវិធីប្រគល់រង្វាន់សម្រាប់បេក្ខជនដែលទទួលបានជ័យលាភី 
កម្មវិធីប្រគល់រង្វាន់សម្រាប់បេក្ខជនដែលទទួលបានជ័យលាភី 
កម្មវិធីប្រគល់រង្វាន់សម្រាប់បេក្ខជនដែលទទួលបានជ័យលាភី 

ជាលទ្ធផលក្នុងការប្រកួតនោះ ក្រុមហ៊ុនបានជ្រើសរើសអ្នក​ឈ្នះ ៥ក្រុម ដែលសុទ្ធសឹងតែជាបេក្ខជនដែលមានភាពច្នៃប្រឌិត និងទេពកោសល្យខ្ពស់ក្នុងការតាក់តែង និងផលិត។ គ្រប់ខ្សែភាពយន្តទាំងអស់មានបែបផែន និងបច្ចេទេសក្នុងការផលិតខុសៗគ្នាបានស្តែងចេញនូវស្នាដៃដ៏ល្អគួរជាទីមោទនៈ។​

គណកម្មការ​នៃក្រុមហ៊ុន បានធ្វើការវាយតម្លៃយ៉ាងម៉ត់ចត់​ ដោយផ្អែកលើមូលដ្ឋាននៃភាពសុក្រិត យុត្តិធម៌ ព្រមទាំងការគាំទ្រដែលទទួលបានតាមរយៈទំព័រហ្វេសប៊ុគផ្លូវការរបស់ក្រុមហ៊ុន​ផងដែរ។ ក្រោយការពិចារណា និងស្ទង់មតិព្រមទាំងបោះឆ្នោតជាឯកឆន្ទៈ ជាចុងក្រោយគណកម្មាការជ្រើសរើសដូចខាងក្រោម៖

- ជ័យលាភី​លេខ១ បានទៅលើ ក្រុមៈ The Mirror Film រឿងៈ អាស៊ីវេរលុយ វេរស្នេហ៍​​ក៏បាន ទទួលបានរង្វាន់ម៉ូតូហុងដាឌ្រីម ២០២០ ១រង្វាន់ ពាន​រង្វាន់លេខ១ និងប័ណ្ណសរសើរចំនួន ១ ។

ជ័យលាភី​លេខ១
ជ័យលាភី​លេខ១
ជ័យលាភី​លេខ១
ជ័យលាភី​លេខ១

- ជ័យលាភី​លេខ២ បានទៅលើ ក្រុមៈ គោព្រៃ រឿងៈ កូនពៅមហាខ្ជិល​​ ទទួលបានទឹកប្រាក់ ៤,០០០​,០០០រៀល ពាន្តរង្វាន់លេខ២ និងប័ណ្ណសរសើរចំនួន១ ។

ជ័យលាភី​លេខ២
ជ័យលាភី​លេខ២

- ជ័យលាភី​លេខ៣ បានទៅលើ ក្រុមៈ​ HD Graphic Media រឿងៈ កូនស្រីសំណព្វ ទទួលបានទឹកប្រាក់ ២,០០០​,០០០រៀល ពាន្តរង្វាន់លេខ៣ និងប័ណ្ណសរសើរចំនួន១ ។

ជ័យលាភី​លេខ៣
ជ័យលាភី​លេខ៣

- ជ័យលាភី​លេខ៤ បានទៅលើ ក្រុមៈ អៀង ហ៊ុន រឿងៈ ជឿ ទទួលបានទឹកប្រាក់ ៨០០​,០០០រៀល និងប័ណ្ណសរសើរចំនួន១ ។

ជ័យលាភី​លេខ៤
ជ័យលាភី​លេខ៤

- ជ័យលាភី​លេខ៥ បានទៅលើ ក្រុមៈ Youth's Light Films ទទួលបានទឹកប្រាក់ ៤០០​,០០០រៀល និងប័ណ្ណសរសើរចំនួន១ ។

ជ័យលាភី​លេខ៥
ជ័យលាភី​លេខ៥

ចំណែកឯបេក្ខជនដែលបានចូលរួមដទៃទៀត ដែលពុំបានទទួលជ័យលាភី នឹងត្រូវទទួលលិខិតសសើរដើម្បីបញ្ចាក់ពីស្នាដៃ​ផងដែរ។

គួរប​ញ្ជាក់​ផងដែរថា ក្នុងកម្មវិធីប្រគល់រង្វាន់​ក៏មានការអញ្ញើញ​ចូលរួមផ្តល់​កិត្តិយសដ៏ខ្ពង់ខ្ពស់ពីលោក ទៀង​ សុភា នាយកប្រតិបត្តិ របស់ក្រុមហ៊ុន Asia Cash Express PLC  ដែលគេស្គាល់គ្រប់គ្នាថា៖

«(អាស៊ីវេរលុយ) បានប្រគល់​រង្វាន់ជូនអ្នកឈ្នះ។ ហើយក្រុមហ៊ុននឹងសន្យាថាពាំនាំនូវកម្មវិធីថ្មី និងពិសេសៗជាច្រើនទៀតដល់អតិថិជន និងបេក្ខជន ជាបន្តបន្ទាប់ទៀត។»

លោកបានថ្លែងបន្តទៀត​ថា៖     

«ក្រុមហ៊ុនតែងតែជួយលើកទឹកចិត្តជានិច្ច និង​គាំទ្រដល់យុវជន យុវតី​ ជំនាន់ក្រោយ​ស្រលាញ់ និងពេញចិត្តក្នុងវិស័យ​ផលិតខ្សែភាពយន្ត ជៀសវាង​យកពេលវេលា ទៅប្រព្រឹត្ត​អំពើ​ដែលខុសពី​ក្រមសីលធម៍ និងច្បាប់ផងដែរ​។ ហើយក្រុមហ៊ុននឹងនាំយកនូវ​បច្ចេកវិទ្យាទំនើបៗ មកជូន​ដល់បងប្អូន និងអតិថិជន​របស់ខ្លួន​អោយ​ច្រើន​ឡើង។​»

លោក ទៀង​ សុភា
លោក ទៀង​ សុភា

គួរម្លឹកផងដែរថា មុននឹងឈានមកដល់ការរៀបបែបនេះឡើង បេក្ខជនទាំងអស់ត្រូវឆ្លងកាត់ជាច្រើនដំណាក់ រួចមកមានទាំងការជ្រើសរើសបេក្ខជនចូលប្រកួតចំនួន ២៥ក្រុម ចាប់តាំងពីថ្ងៃ ០៦ ខែកុម្ភៈ​ ឆ្នាំ២០២០ ចាប់ផ្តើមផលិតខ្សែភាពយន្តប្រកួត​ប្រជែងចាប់ពីថ្ងៃទី ២២ ខែកុម្ភៈ​ ឆ្នាំ២០២០ និងជ្រើសរើសខ្សែភាពយន្តខ្លី ចំនួ​ន៥ ពីគណៈកម្មការរបស់ក្រុមហ៊ុន និង Post Public ក្នុង នៅក្នុង Facebook Page របស់ក្រុមហ៊ុននៅថ្ងៃទី២២ ខែមិនា​ ឆ្នាំ ២០២០

ក្រុមហ៊ុន Asia Cash Express PLC  ដែលគេស្គាល់គ្រប់គ្នាថា (អាស៊ីវេរលុយ) បានបើកដំណើរតាំងពីឆ្នាំ ២០១៤ មកម្លេះ មានភ្នាក់ងារច្រើនជាង ៥,000ទីតាំង និង​បាន​ផ្តល់សេវាកម្មជាច្រើនប្រភេទជូនដល់អតិថិជនរបស់ខ្លួនដូចជា៖  ដក-ដាក់ប្រាក់​ ស្កេនទូទាត់តាមរយៈ QR Code វេរប្រាក់​ បង់វិក្កយបត្រទឹក-ភ្លើង​-សំរាម​ ទូទាត់វិក្កយបត្រនានា​ បញ្ចូលកាតទូរស័ព្ទ បង់ប្រាក់កម្ចីនានា​របស់ធនាគា​ដែលដៃគូរ សេវាបើកប្រាក់បៀវត្ស ​និងអាចសប្បាយជាមួយនឹងកាផ្សងសំណាងឆ្នោត​សៀងហៃឡូតូ​ តាមរយៈ​ភ្នាក់ងារ​ និង App អាស៊ីវេរលុយបាន​ផងដែរ​៕

«អាស៊ីវេរលុយ ទូរស័ព្ទដៃជាកាបូបលុយ»

ដោនឡូត Free!

Android : https://goo.gl/DyQL7W

iOS : https://goo.gl/kwQB6U

???? http://onelink.to/acemember

Website: https://asiaweiluy.com/ 

FB Page / LinkedIn / Telegram:: Asia Wei Luy - អាស៊ីវេរលុយ

Instagram: asiaweiluy_cambodia ឬ 010 6666 87 / 017 6666 87 / 071 6666 687

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

//s5.kh1.co/b1/b1171d46ae959cda5dc6c8b208053e264c55670c.jpg

ឱកាសឈ្នះលុយសុទ្ធរហូតដល់ ២០ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ និងម៉ូតូហុងដាឌ្រីម ឆ្នាំ២០២០ រហូតដល់១២គ្រឿង ពីក្រុមហ៊ុន សៀងហៃ ឡូតូ កំពុងរង់ចាំ អ្នកដែលមានសំណាង!

 ០១-កុម្ភៈ-២០២០ 
 ៩ព្រឹក · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T