មានមតិមួយចំនួនលើកឡើងថា ការកើនឡើងនូវគ្រាប់ឈាមស ឯគ្រាប់ឈាមក្រហមតិច មកពីអ្នកនោះកើតជំងឺមហារីកឈាម។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា បកស្រាយការលើកឡើងនេះថា គ្រាប់ឈាមសឡើងច្រើន អាចមកពីកត្តាច្រើនយ៉ាង មិនមែនសុទ្ធតែកើតជំងឺមហារីកឈាមនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកវេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងឈាម រូបនេះបានបន្តថា ចំនួនគ្រាប់ឈាមសឡើងតិចតួច ត្រឹម២០ពាន់ មិនចោទជាបញ្ហានោះទេ ហើយក៏មិនមែនមានន័យថា យើងកើតជំងឺមហារីកឈាមដែរ។ ការកើតឡើងបរិមាណគ្រាប់ឈាមសពេលនេះ ដោយសារតែមានមេរោគ ឬបាក់តេរី ចូលឈ្លានពានខ្លួនយើង ហើយខួរឆ្អឹងយើងក៏ផលិតគ្រាប់ឈាមសច្រើន ដើម្បីទប់ទល់ជាមួយនឹងពពួកបាក់តេរី និងមេរោគទាំងនោះ។
ផ្ទុយទៅវិញ បើគ្រាប់ឈាមសដែលកើនឡើងច្រើនខ្លាំង លើសពី១០០ពាន់ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា យើងកើតជំងឺមហារីកឈាមហើយ។ ពេលមានជំងឺមហារីកឈាមស មានន័យថាខួរឆ្អឹងមិនអាចបង្កើតកោសិកាឈាមក្រហម និងប្លាកែតបានគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការរាងកាយនោះឡើយ។
នៅពេលដែលគ្រាប់ឈាមសកើនឡើងច្រើន អ្នកជំងឺចេះតែស្លេកស្លាំង អស់កម្លាំង បែកញើសស្អិត ក្តៅខ្លួនស្ទេញ ស្រកគីឡូ ដែលតម្រូវឲ្យទៅជួបគ្រូពេទ្យជាបន្ទាន់ បើបង្អែបង្អង់យូរឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ពិបាកនឹងស្រោចស្រង់ជីវិត។