Roma បង្វែររ៉ាដាទៅខ្សែការពារ ២រូបនេះ ក្រោយ Man Utd មិនព្រមលក់ Smalling

//s5.kh1.co/b9/b9a61df45d6713ed935edafbbded62f7bea5f17e.jpg
កីទ្បា

 ០៩-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការសែត Corriere dello Sport បានឱ្យដឹងថា ក្លឹប Roma កំពុងពិចារណាក្នុងការផ្ទេរខ្សែការពារកណ្តាល Dejan Lovren ឬក៏ Jean-Clair Todibo ដើម្បីទុកជំនួសតំណែងលេងរបស់ Chris Smalling។

ការសែត Corriere dello Sport បានឱ្យដឹងថា ក្លឹប Roma កំពុងពិចារណាក្នុងការផ្ទេរខ្សែការពារកណ្តាល Dejan Lovren ឬក៏ Jean-Clair Todibo ដើម្បីទុកជំនួសតំណែងលេងរបស់ Chris Smalling។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Chris Smalling
កីឡាករ Chris Smalling

ក្លឹបជើងខ្លាំងនៅលីគកំពូលអ៊ីតាលីមួយនេះ មានចេតនាចុះកុងត្រាផ្ទេរយក Smalling ជាអចិន្ត្រៃយ៍បន្ទាប់ពីបង្ហាញទម្រង់លេងល្អក្រោយចំណាយពេលលេងក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាលរួចមក ប៉ុន្តែត្រូវបាន Manchester United បដិសេធលក់ ដោយមានគម្រោងយករូបគេត្រលប់ទៅ Premier League វិញ។

កីឡាករ Chris Smalling
កីឡាករ Chris Smalling

Lovren បានបាត់បង់ឱកាសលេងយ៉ាងច្រើននៅទឹកដី Anfield និងត្រូវបានក្លឹបអនុញ្ញាតឱ្យចាកចេញនាបញ្ចប់រដូវកាលផងដែរ ក្រោយចូលរួមជាមួយក្លឹបហង្សក្រហម Liverpool តាំងពីឆ្នាំ២០១៤ មក។ រយៈពេល ៦រដូវកាលនៅ Liverpool រូបគេបានបង្ហាញខ្លួនសរុបបាន ១៨៤ប្រកួត ដោយអាចរកបានគ្រាប់បាល់ចំនួន ៨គ្រាប់ និងបញ្ចូនបាល់បាន ៥គ្រាប់ផងដែរ។

កីឡាករ Dejan Lovren
កីឡាករ Dejan Lovren

ដោយឡែកខ្សែការពារ Jean-Clair Todibo របស់ក្លឹប Barcelona វិញ កំពុងលេងខ្ចីជើងនៅក្លឹប Schalke 04 ក្នុងលីគកំពូលអាល្លឺម៉ង់ ក៏ជាជម្រើសមួយដែល Roma អាចខ្ចីជើងបន្ត ឬទិញផ្តាច់តែម្តង ខណៈកីឡាកររូបនេះទើបតែមានវ័យ ២០ឆ្នាំ និងកំពុងត្រូវការ ការលូតលាស់បន្ថែមផងដែរ៕

កីឡាករ Jean-Clair Todibo
កីឡាករ Jean-Clair Todibo

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T