កម្របានស្តាប់! បទ«ផ្សារកាប់គោនៅពោធិ៍ចិនតុង» លោកស្រី កែវ មន្ថា ច្រៀងជាភាសាអេស្ប៉ាញ ពិតជាពីរោះ (មានវីដេអូ)

//s5.kh1.co/c5/c5fdeea9ac1a48e76edb18d89cab3e8cff7f1e4a.jpg
តារា & កម្សាន្ដ

 ០៩-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

លោកជំទាវ កែវ មន្ថា ធ្លាប់ជាតារាសម្ដេង និង តារាចម្រៀង ល្បីឈ្មោះក្នុង​សវត្សរ៍៦០-៧០ តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះ លោកស្រីបានបកស្រាយបទ បទ «ផ្សារកាប់គោនៅពោធិ៍ចិនតុង» ជាភាសាអេស្ប៉ាញស្ដាប់ទៅ ពិតជាប្លែកអារម្មណ៍ និង ពីរោះយ៉ាងខ្លាំង។

ភ្នំពេញ៖ បច្ចុប្បន្ន មានមនុស្សមិនច្រើនអ្នកនោះទេ ដែលបានដឹងថា លោកស្រី កែវ មន្ថា ធ្លាប់ជាតារាសម្ដែង និង​តារាចម្រៀង ល្បីឈ្មោះក្នុង​សវត្សរ៍៦០-៧០ ដែលពេលនោះ លោកស្រី ជាតារាមួយរូបមានទេពកោសល្យខ្ពស់ ជាពិសេស អាចច្រៀងចម្រៀងបានយ៉ាងពីរោះទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ទឹកដមសំនៀងរបស់អតីតតារារូបនេះពិតជាពីរោះ និង ដក់ជាប់ក្នុងចិត្ត រាល់ពេលបានស្ដាប់បទម្ដងៗ។​ ក្នុងនោះដែរ  បទចម្រៀងនីមួយៗ សុទ្ធទទួលបានគាំទ្រច្រើន​ពីមហាជន ទូទាំងប្រទេស ដោយបច្ចុប្បន្នក៏បានឃ្លាតឆ្ងាយពីសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ស្របពេលដែលពេលនេះគាត់ ក៏មានឋានៈស័ក្ដិជា លោកជំទាវផងដែរ។

ជាមួយគ្នានេះដែរ មានវីដេអូចម្រៀងមួយ តារារូបនេះបានច្រៀងចម្រៀងបទ «ផ្សារកាប់គោនៅពោធិ៍ចិនតុង» ជាភាសាអេស្ប៉ាញស្ដាប់ទៅ ពិតជាប្លែកអារម្មណ៍ និង ពីរោះយ៉ាងខ្លាំង ខណៈពេលដែលគ្រប់គ្នាធ្លាប់តែស្ដាប់បទមួយនេះជាភាសាខ្មែរតែប៉ុណ្ណោះ។

បន្ទាប់ពីឃើញ វីដេអូចម្រៀងមួយនេះ ក៏មានអ្នកចុចចូលទស្សនា មិនតិចអ្នកនោះទេ ដោយមានអ្នកខ្លះក៏បានយកវីដេអូមួយនេះទៅចែកចាយបន្តក្នុងបណ្ដាញសង្គមផងដែរ៕

ប្រភព៖ Khmer Architectural

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖ 

លោកជំទាវ កែវ មន្ថា
លោកជំទាវ កែវ មន្ថា
លោកជំទាវ កែវ មន្ថា
លោកជំទាវ កែវ មន្ថា
លោកជំទាវ កែវ មន្ថា
លោកជំទាវ កែវ មន្ថា
លោកជំទាវ កែវ មន្ថា
លោកជំទាវ កែវ មន្ថា
លោកជំទាវ កែវ មន្ថា
លោកជំទាវ កែវ មន្ថា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T