អ្នកគ្រប់គ្រងម្នាក់ នៅក្នុងក្រុមហ៊ុន “Dawangshan Xingyun Product Factory of Shajing County” ក្នុងប្រទេសចិន បានចាប់រំលោភនារីជាបុគ្គលិក ដែលធ្វើការជាមួយគ្នា បានសម្រេចបីដង ក្នុងរយៈពេលមិនដល់ ១ខែផង រីឯប្តីរបស់នារីរងគ្រោះ ថែមទាំងចង់លះលែង ជាមួយនឹងនាងទៀតផង។

យោងតាមប្រភពព័ត៌មាន ឆាយណាស្មេគ របស់ប្រទេសចិន បានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះថា Hu អាយុ ២៦ឆ្នាំ បានចាកចេញពីស្រុកកំណើត ក្នុងខេត្ត Henan មកទីក្រុង Shenzhen ដើម្បីរកការងារធ្វើ អស់រយៈពេល ៨ឆ្នាំមកហើយ ហើយក៏បានរៀបការ ជាមួយបុរសម្នាក់ឈ្មោះថា Wei និងមានកូនពីរនាក់ គឺកូនស្រីម្នាក់អាយុ ៦ឆ្នាំ និងកូនប្រុសម្នាក់អាយុ ៤ឆ្នាំកន្លះ។ នាងមានការភ័យខ្លាចយ៉ាងខ្លាំង បន្ទាប់ពីបានជួបហេតុការណ៏ដ៏អាក្រក់នេះ ហើយថែមទាំងមិនហ៊ានប្តឹងប៉ូលីសទៀតផង រហូតដល់ប្តីរបស់នាងមានអារម្មណ៏ថា នាងប្លែកខុសពីធម្មតា ទើបរឿងនេះបានបែកធ្លាយ។

សូមបញ្ជាក់ផងដែរថា ហេតុការណ៏ចាប់រំលោភនេះ លើកទីមួយគឺបានកើតឡើង កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ នៅពេលដែលអ្នកគ្រប់គ្រង មានឈ្មោះថា Wang បានឲ្យនារីឈ្មោះ Hu យកផលិតផលរបស់ក្រុមហ៊ុន ទៅឲ្យគាត់នៅឯបន្ទប់សណ្ឋាគារមួយ ដែលគាត់បានស្នាក់នៅ។ បន្ទាប់ពីនារីឈ្មោះ Hu បានទៅដល់ បុរសឈ្មោះ Wang ក៏បានចាក់សោរបន្ទប់ រួចសុំរួមរ័ក្សជាមួយនាង ប៉ុន្តែត្រូវបាននាងជំទាស់ បុរសឈ្មោះ Wang ក៏បានវាយនាង រហូតដល់នាងគ្មានជំរើសក៏យល់ព្រមតែម្តង។ លើកទីពីរគឺបានកើតឡើង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ បន្ទាប់ពីបុរសឈ្មោះ Wang ត្រលប់ពីទីក្រុង Qingyuan ក៏បានបង្ខំឲ្យនាងរួមរ័ក្សម្តងទៀត។ លើកទីបីគឺបានកើតឡើត កាលពីថ្ងៃទី៣ មេសា ឆ្នាំ២០១៣ វេលាម៉ោង ៩យប់ នៅក្នុងក្រុមហ៊ុនតែម្តង បុរសឈ្មោះ Wang ក៏បានបង្ខំនារីឈ្មោះ Hu រួមរ័ក្សម្តងទៀត រហូតបានបីសម្រេច។

ទោះបីជាយ៉ាងនេះក៏ដោយ រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ ក្រុមគ្រួសារ រួមទាំងនារីរងគ្រោះ បានទៅដល់ក្រុមហ៊ុន ដើម្បីស្វែងរកអ្នកគ្រប់គ្រងឈ្មោះ Wang នោះ ប៉ុន្តែរកមិនឃើញ ព្រោះគាត់មិននៅក្នុងក្រុមហ៊ុន ចំនែកឯនារីរងគ្រោះ បានឡើងទៅលើដំបូងអាគារក្រុមហ៊ុន ក្នុងគោលបំណលលោតសម្លាប់ខ្លួន ប៉ុន្តែត្រូវបានគេជួយអន្តាគមន៏ទាន់។ បើតាមសម្តីរបស់លោក Wei ជាប្តីនារីឈ្មោះ Hu បានប្រាប់ឲ្យដឹងថា គាត់នឹងធ្វើការលះលែងជាមួយនាង បន្ទាប់ពីរឿងនេះបានដោះស្រាយចប់។







ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]