ស្ទើរមិនជឿថា មុនល្បីដូចពេលនេះ Yang Mi លះបង់ធ្វើរឿងធំធេងជាច្រើន សម្រាប់វិស័យខ្សែភាពយន្ត

//s5.kh1.co/f6/f6ce26c5a830d71ca74cf99e7db57e27dff5816b.jpg
តារា & កម្សាន្ដ

 ០៩-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទម្រាំមានជំហរ និងឈរជើងដូចសព្វថ្ងៃនេះ Yang Mi ត្រូវឆ្លងកាត់ពេលវាលាលំបាកជាច្រើន និងលះបង់ ក្នុងអាជីពជាតារាសម្តែងនេះ

ចិន៖ អាចនិយាយបានថា ពេលនេះ Yang Mi គឺជាតារាម្នាក់ ក្នុងចំណោមតារាល្បីៗ ក្នុងវិស័យសិល្បៈកម្សាន្តចិនដែលខ្សែភាពយន្ត នាងបានចូលរួមបង្កើតកេរ្តិ៍ឈ្មោះ ដែលជួយឱ្យវិស័យខ្សែភាពយន្ត នៅក្នុងប្រទេសចិន ឡើងខ្ពស់ជាងមុន ដូចសព្វថ្ងៃនេះ។ ប៉ុន្តែ យ៉ាងណាមិញ មុននឹងល្បីល្បាញដូចសព្វថ្ងៃនេះ បើបកត្រឡប់ទៅ អតីតកាលរបស់ Yang Mi នាង បានឆ្លងកាត់រឿងរ៉ាវអ្វីខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នាពេលថ្មីៗនេះ Yang Mi ក៏ជួបប្រទះនូវ រឿងជូរចត់ ដែលបានឆ្លងកាត់ ក្នុងសង្គមការងារ ជាពិសេសនោះ ជីវិតអាពាហ៍ពិពាហ៍។ មនុស្សជាច្រើនក៏ ចាត់ទុកនាងថាជា«មនុស្សស្រីរឹងមាំ» ផងដែរ នៅពេលលះបង់សម្រាប់អាជីពភាពយន្ត ក្នុងអតីតកាលរបស់នាង។ ជាពិសេសនៅពេលថតរឿង«Baby» តារាសម្តែងស្រីមេម៉ាយកូនមួយនេះ ធ្លាប់មានអាការៈក្តៅខ្លួន ដល់៣៩ អង្សារ តែនាងមិនចុះចាញ់ ហើយបន្តធ្វើសកម្មភាព​ក្នុងការបន្តថតបានយ៉ាងជោគជ័យ។

បន្ថែមពីនេះ តាមពិត វាចាំបាច់ណាស់ សម្រាប់តារាសម្តែងក្នុងការទន្ទេញប៉ារ៉ូល និងត្រូវរៀនបញ្ចេញសំដី ឱ្យបានច្បាស់ដើម្បីបង្ហាញពី ចរិតរបស់ពួកគេ ធ្វើយ៉ាងណាឲ្យ និយាយដូចធម្មជាតិពិតៗ ប៉ុន្តែ ដោយសារ នាងមានបញ្ហា ជាមួយការនិយាយ នាងបានលះបង់ធេ្មញអស់ ៤គ្រាប់ ដើម្បីឲ្យប្រសើរឡើង នូវការលេបពាក្យនិយាយ។ ទង្វើនេះ Yang Mi ចង់បង្ហាញពី តួនាទីដ៏ល្អបំផុតរបស់នាង ដោយមិនបារម្ភពីការដកធ្មេញចំនួន ៤នោះទេ ។ លើសពីនេះ តារាជួរមុខមួយរូបនេះ ទទួលបានការកោតសរសើររាប់មិនអស់ ពីអ្នកយកព័ត៌មាន និងទស្សនិកជន ផងដែរ។

មកទល់នឹងពេលបច្ចុប្បន្ន Yang Mi នៅតែជា តារាស្រីជួរមុខ ក្នុងវិស័យឧស្សាហកម្មកម្សាន្ត ដ៏ល្បីមួយរបស់ប្រទេសចិន។ ទោះបីជា ទទួលបានជោគជ័យក្នុងអាជីព របស់នាងក៏ដោយ នាងពិតជា អភ័ព្ទនៅក្នុងរឿងស្នេហាខ្លាំងណាស់ ដោយបានលែងលះជាមួយ Hawick Lau ក្នុងឆ្នាំ ២០១៨៕

សូមទស្សនារូបខាងក្រោម៖

Yang Mi
Yang Mi
Yang Mi និងអតីតស្វាមី
Yang Mi និងអតីតស្វាមី
Yang Mi
Yang Mi
កាលនាងមិនទាន់ដកធ្មេញ និងដកធ្មេញហើយ
កាលនាងមិនទាន់ដកធ្មេញ និងដកធ្មេញហើយ
កាល Yang MI ក្តៅខ្លួន កំពុងថតរឿង 
កាល Yang MI ក្តៅខ្លួន កំពុងថតរឿង 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T