ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់ត្រូវជនមិនស្គាល់មុខស្ទាក់ និងព្រួតគ្នាវាយនឹងដំបងផុងលលាដ៍ក្បាល ហូរឈាមរហូតដល់ស្លាប់ ហើយអូសសពពីកន្លែងកើតហេតុ ទៅចោលនៅក្រោមដើមក្រខុបចម្ងាយជាង៥ម៉ែត្ររួច ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោលអស់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី៩ មេសា ២០១៣ ស្ថិតក្នុងគឺឡូម៉ែត្រលេខ៣ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ឆៀងទល់មុខផ្ទះជួលរបស់លោកម៉ៅ ធនិន អភិបាលរងខេត្តស្ទឹងត្រែង។

ករណីមួយនេះត្រូវបានកម្លាំងសមត្ថកិច្ចស្នងការដ្ឋាន នគរបាលខេត្តចាត់ទុកថា ជាករណីមនុស្សឃាតដោយចេតនា។ ព័ត៌មានបឋមនៅមិនទាន់ស្រាវជ្រាវដឹងថា ជនសង្ស័យមានគ្នាប៉ុន្មាននាក់ ឲ្យពិតប្រាកដនៅឡើយទេ។ ជនរងគ្រោះត្រូវជនមិនស្គាល់មុខ វាយនឹងវត្ថុរឹងចំក្បាលផ្នែកខាងក្រោយ ផុងលលាដ៍ដោយមានស្នាមរបួសពេញរាងកាយ។ ជនរងគ្រោះមានឈ្មោះវ៉ាន់ ចិត្រា ហៅអូន ភេទប្រុស អាយុ២១ឆ្នាំ ជាជាងជួសជុលម៉ូតូនៅគឺឡូម៉ែត្រលេខ៤ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ជាកូនប្រុសអតីតទាហានការិយាល័យទី២ នៃតំបន់ប្រតិបត្តិការសឹករងខេត្ត ៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]