ក្រសួង​វប្បធម៌​​ប្រាប់ឲ្យ​​ អ្នកប្រើ​​បណ្តាញ​​​សង្គម​​​​បញ្ឈប់​​​​​នូវ​​ការ​ផ្សាយ​​​​គ្រប់​​​រូប​ភាព ដែល​មាន​​​លក្ខណៈ​​អាស​អាភាស ជាកំហិត

//s5.kh1.co/cb/cb292b937454a41d6463665f1ef64f1108903e61.jpg
សង្គម

 ០៨-ឧសភា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃសុក្រនេះ បានចេញសេចក្តីណែនាំ ដោយប្រាប់ឲ្យអ្នកប្រើបណ្តាញ​សង្គម​ទាំងអស់ បញ្ឈប់នូវការផ្សព្វផ្សាយគ្រប់រូបភាព (សារជាសំឡេង/អក្សរ និងវីដេអូ) ដែលមានចរិតលក្ខណៈ​អាស​អាភាស​​

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃសុក្រនេះ បានចេញសេចក្តីណែនាំ ដោយប្រាប់ឲ្យអ្នកប្រើបណ្តាញ​សង្គម​ទាំងអស់ បញ្ឈប់នូវការផ្សព្វផ្សាយគ្រប់រូបភាព (សារជាសំឡេង/អក្សរ និងវីដេអូ) ដែលមានចរិតលក្ខណៈ​អាស​អាភាស​​  ស្រើបស្រាល អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ដែលបង្កឲ្យមានផលប៉ះពាល់​ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា​ សេចក្តីថ្លៃថ្នូវ និងកិត្យានុភាពរបស់សង្គមជាតិចាប់ពីថ្ងៃ ៨ ឧសភាតទៅជាកំហិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងលិខិតចុះថ្ងៃដដែល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបន្ថែមថា បើក្នុងករណីដែលបុគ្គល ឬក្រុមណា​ដែលនៅ​បន្តប្រព្រឹត្តសកម្មភាពអវិជ្ជមានខាងលើ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នឹងសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត ចាត់វិធានការដោយអនុលោមតាម ក្រមសីលធម៌នៃអ្នកសិល្បៈ។

ជាការកត់សម្គាល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបញ្ជាក់ថា ការចេញសេចក្តីណែនាំបែបនេះ ធ្វើឡើង​ក្រោយ​ក្រសួងសង្កេតឃើញថា កន្លងមកមានអ្នកប្រើប្រាស់ គេហទំព័រ និងបណ្តាញសង្គមមួយចំនួន ពិសេសអាជីវករ​តាមប្រព័ន្ធអនឡាញ អ្នកនិពន្ធបទភ្លេង ទំនុកច្រៀង និងអ្នកសម្តែងក្រៅប្រព័ន្ធបានផ្សព្វផ្សាយរូបភាព សារជាអក្សរ/​សំឡេង និងវីដេអូប្រកបដោយអសីលញាណ ប្រាសចាកក្រមសីលធម៌បង្កឲ្យមានផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិជារឿយៗផងដែរ៕

រូបភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រូបភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រូបភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រូបភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T