រាជធានីភ្នំពេញ ៖ ដើមអង្គាបុស្សមួយដើមស្ថិតនៅ លើសួនច្បារ ជិតរូបសំណាកលោកតាក្រមង៉ុយ នៅទល់មុខសណ្ឋាគារកាំបូឌីយ៉ាណា ស្ថិត តាមបណ្តោយវិថីព្រះស៊ីសុវត្ថិ ក្រុម៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពី វេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី៩ មេសា ធ្វើឱ្យមានការភ្ញាក់ផ្អើល ខណៈពេល ឃើញមានផ្សែងហុយចេញពីដើមអង្គាបុស្សខ្មួលខ្មាញ់ ។

អ្នកលក់ដូរនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា  មុនពេលកើតហេតុគេឃើញ បុរសមានសតិមិនប្រក្រតីម្នាក់ អង្គុយជក់បារីនៅក្រោម ដើមអង្គាបុស្សនេះរួចហើយយកកន្ទុយបារី ដាក់គររុកចូលក្នុងប្រហោងរន្ធ ដើមអង្គាបុស្ស រួចយកឈើគូសដុតធ្វើឲ្យឆេះហុយផ្សែង ខ្មួលខ្មាញ់បណ្តាល ឱ្យផ្អើលឆោឡោរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចតុមុខ នៅជិតកន្លែងកើតហេតុមកដល់  ទើបបុរសនោះរត់គេចខ្លួន ៕







បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]