បើចង់ពង្រឹងការអានភាសាអង់គ្លេស របស់កុមារតូចៗ ឲ្យកាន់តែល្អ ប៉ាម៉ាក់អាចសាកល្បងកម្មវិធីទូរសព្ទថ្មីមួយ របស់ក្រុមហ៊ុន Google

//s5.kh1.co/32/3230334940728d52ce3f4b1da93885c790a24131.png
បច្ចេកវិទ្យា

 ០៨-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បច្ចុប្បន្ន កម្មវិធីនេះទើបតែបានបញ្ចេញ ឲ្យប្រើប្រាស់នៅតាមបណ្ដាប្រទេសជាច្រើនទៀត ហើយក៏បានផ្លាស់ប្ដូរឈ្មោះថ្មីទៅជា Read Along ជំនួសវិញ។

បរទេស៖ កាលពីឆ្នាំមុន ក្រុមហ៊ុន Google បានបញ្ចេញកម្មវិធីលើទូរសព្ទ Android មួយហៅថា Bolo ដើម្បីជួយក្មេងៗក្នុងប្រទេសឥណ្ឌាអាន។ បច្ចុប្បន្ន កម្មវិធីនេះទើបតែបានបញ្ចេញ ឲ្យប្រើប្រាស់នៅតាមបណ្ដាប្រទេសជាច្រើនទៀត ហើយក៏បានផ្លាស់ប្ដូរឈ្មោះថ្មីទៅជា Read Along ជំនួសវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីបានប្រើប្រាស់បច្ចេកវិទ្យាសម្គាល់ការនិយាយរបស់ Google និងបច្ចេកវិទ្យាអានតាមការសរសេរ ដើម្បីដឹងថា តើក្មេងអានបានល្អដល់កម្រិតណា។ នៅក្នុងកម្មវិធីមួយនេះ មានតួអង្គកុមារីម្នាក់ដែលមានឈ្មោះថា ឌីយ៉ា ដែលរូបនាងនឹងជួយលើកទឹកចិត្តកុមារតូចៗ តាមរយៈរូបភាពនិងការនិយាយ។ ប្រសិនបើ ប្អូនៗតូចៗមានបញ្ហាក្នុងការបញ្ចេញសំឡេងពាក្យឬប្រយោគ ពួកគេអាចប៉ះលើ ឌីយ៉ា ដើម្បីសុំជំនួយ។

កម្មវិធី Read Along របស់ក្រុមហ៊ុន Google
កម្មវិធី Read Along របស់ក្រុមហ៊ុន Google

បន្ថែមពីនេះ កម្មវិធីនឹងណែនាំកម្រិតពិបាក ដូចជាសាច់រឿងនិងល្បែង អាស្រ័យលើសមត្ថភាពនៃការអានរបស់ពួកគេ។ ក្មេងៗអាចទទួលបានផ្កាយឬសញ្ញា ដែលបញ្ជាក់ថាតើការអានរបស់ពួកគេបានល្អដល់កម្រិតណា ដើម្បីតាមដានការវិវឌ្ឍ។

បន្ទាប់ពីទាញយកកម្មវិធីនិងសាច់រឿងជាច្រើនរួច កម្មវិធី Read Along អាចដំណើរការដោយមិនចាំបាច់ប្រើប្រាស់អ៊ីនធឺណេត (សំឡេងស្ថិតនៅក្នុងបច្ចេកវិទ្យាទូរសព្ទរួចស្រេច)។ ពិសេសជាងនេះទៅទៀត កម្មវិធីមិនមានពាណិជ្ជកម្ម ឬការបង់ថ្លៃសេវាប្រើប្រាស់នោះទេ។

កម្មវិធីមួយនេះអាចស្វែងរកបាននៅលើ Play Store របស់ប្រព័ន្ធប្រតិបត្តិការ Android នៅក្នុងប្រទេសចំនួន១៨០។ ក្រុមហ៊ុន Google នឹងបន្ថែមសៀវភៅថ្មីៗនិងមុខងារបន្ថែមទៀត ទៅកាន់កម្មវិធី Read Along នៅថ្ងៃអនាគតផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T