កំពត ៖ ដោយសារតែឥទ្ធិពល នៃភ្លៀង លាយខ្យល់ ដែលហៅថា ភ្លៀងកក់ខែអម ដោយមានស្នូររន្ទះផ្គរលាន់យ៉ាងខ្លាំង បក់ បោកនៅឃុំមួយចំនួនក្នុង ស្រុកបន្ទាយ មាស ខេត្ដកំពត យ៉ាងហោចណាស់បានធ្វើឱ្យក្មេង ប្រុសស្រី និងមនុស្សពេញវ័យចំនួន ៤នាក់ បានស្លាប់ និងរងរបួសធ្ងន់ ក្នុងនោះក្មេង ២ នាក់ ដែលមានអាយុ ៣ឆ្នាំ និង ១៣ឆ្នាំបាន ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ព្រមទាំង បង្កឱ្យផ្ទះប្រជាពលរដ្ឋមួយចំនួន រងការខូច ខាត ដោយបាក់រលំទាំងស្រុង និងប៉ើងដំបូង ទៀតផង ។

មេបញ្ជាការអាវុធហត្ថ ស្រុកបន្ទាយ មាស លោក សៀក សារ៉ាត់ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា ហេតុ ការណ៍ភ្លៀងលាយខ្យល់ ដែលបាន កើតឡើង កាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី០៩ ខែ មេសា ឆ្នាំ ២០១៣ ស្ថិតនៅភូមិត្រែង ឃុំ ស្ដេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្ដ កំពត បានបណ្ដាលឱ្យ ក្មេងចំនួន ២នាក់ស្លាប់ ម្នាក់ដោយសាររន្ទះបាញ់ និងម្នាក់ទៀត ដោយសារផ្ទះរលំលើ ខណៈដែល ២នាក់ ផ្សេងទៀត រងរបួសធ្ងន់ ដោយសារតែឥទ្ធិ ពលរន្ទះនោះ ។

លោក សៀក សារ៉ាត់ បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ទាំង ២នាក់ ទី១ ឈ្មោះ ថង ស្រីលក្ខណ៍ អាយុ ១៣ឆ្នាំស្លាប់ ដោយរន្ទះបាញ់ និងទី២ ឈ្មោះ ថង់ ខេមរៈ ភេទប្រុស អាយុ ៣ឆ្នាំ ស្លាប់ដោយផ្ទះរលំ សង្កត់ និង ២នាក់ ដែលរងរបួសធ្ងន់ដោយ សាររន្ទះបាញ់នោះ រួមមាន ទី១ ឈ្មោះ ហាក់ បូនិក ភេទប្រុស អាយុ ៨ឆ្នាំ និងទី២ ឈ្មោះ ថូត ធារី ភេទស្រី អាយុ ៣១ឆ្នាំ ខណៈដែលជនរងគ្រោះទាំងនេះ កំពុងឃ្លាល គោ ។

អភិបាលស្រុកបន្ទាយមាស លោក ជា ចាន់លី មិនទាន់បានបញ្ជាក់ពីការរងខូចខាត ដោយសារតែឥទ្ធិពលភ្លៀងលាយខ្យល់ និង ប៉ះពាល់ប៉ុន្មានឃុំ នៅស្រុកបន្ទាយ មាស នោះឡើយ ដោយលោកបានបញ្ជូនអភិបាល រងស្រុកម្នាក់ ទទួលបន្ទុកខាងកាកបាទ ក្រហម ចុះទៅត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីធ្វើរបាយការណ៍ទៅថ្នាក់លើ ។

យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីនគរ បាលមូលដ្ឋានបានឱ្យដឹងថា ឥទ្ធិពលភ្លៀង លាយខ្យល់ អមដោយរន្ទះបាញ់បានកើត ឡើង ក្នុងឃុំចំនួន ៣ រួមមាន ឃុំស្ដេចគង់ ខាងជើង ឃុំស្ដេចគង់ខាងកើត និងឃុំស្ដេច គង់ខាងលិច ក្នុងនោះផ្ទះប្រជាពលរដ្ឋចំនួន ១៣ខ្នង បានរងផលប៉ះពាល់ គឺ ៣ខ្នងដួល រលំទាំងស្រុង និង ១០ខ្នង ទៀត ប៉ើងដំបូល ប៉ើងជញ្ជាំង ។ យ៉ាងណាក៏ដោយចំពោះ ហេតុការណ៍ ដែលបង្កឡើងដោយគ្រោះ ធម្មជាតិខាងលើនេះ អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធរបស់ខេត្ដ បាន និងកំពុងជួយអន្ដរា គមន៍ និងសង្គ្រោះប្រជាពលរដ្ឋ ៕

Photo by DAP-NEWS

ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]