​ក្រោយស្ងប់ស្ងាត់ជំងឺកូវីដ១៩ ពេលនេះកូរ៉េខាងត្បូង ចាប់ផ្តើមធ្វើតេស្តមីស៊ីលផ្លោងថ្មី ដោយ​បំពាក់ក្បាលគ្រាប់ធុនធ្ងន់

//s5.kh1.co/b0/b06883529b557f3606cc067b7769b94b9ccdb13b.jpg
បច្ចេកវិទ្យា

 ០៨-ឧសភា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

យោធាកូរ៉េខាងត្បូងបានធ្វើតេស្តសាកល្បង​មីស៊ីលផ្លោងថ្មីមួយប្រភេទ ដែលមានសមត្ថភាព​អាចបំពាក់ក្បាលគ្រាប់ទម្ងន់រហូតដល់ទៅ ២ តោន​

សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក EDaily របស់ប្រទេសកូរ៉េខាងត្បូង ​បាន​រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា យោធាកូរ៉េខាងត្បូងបានធ្វើតេស្តសាកល្បង​មីស៊ីលផ្លោងថ្មីមួយប្រភេទ ដែលមានសមត្ថភាព​អាចបំពាក់ក្បាលគ្រាប់ទម្ងន់រហូតដល់ទៅ ២ តោន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពដដែលបានបន្តថា មីស៊ីល Hyunmoo-4 នេះ ត្រូវបានធ្វើតេស្តសាកល្បង​ដោយស្ងាត់ៗ ​នៅឯកន្លែង​តេស្ត Anheung ដែលប្រតិបត្តិការដោយទីភ្នាក់ងារកូរ៉េទទួលបន្ទុកលើ​វិស័យអភិវឌ្ឍន៍ និងការពារជាតិ ហៅកាត់ថា ADD។

សូមជម្រាបផងដែរថា យោធាទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមអភិវឌ្ឍមីស៊ីលផ្លោងធុនធ្ងន់នេះ តាំងពីឆ្នាំ ២០១៧ មកម៉្លេះ។ ហើយបើតាមសេចក្តីរាយការណ៍ មីស៊ីលប្រភេទនេះ អាចហោះបានចម្ងាយ ៨០៤ គីឡូម៉ែត្រ និងអាចកម្ទេចទីតាំងសំខាន់ៗរបស់កូរ៉េខាងជើងបាន៕

កូរ៉េខាងត្បូងបានសាកល្បងមីស៊ីលបាលីស្ទិកថ្មីដែលមានឈ្មោះថា Hyunmoo-4  
កូរ៉េខាងត្បូងបានសាកល្បងមីស៊ីលបាលីស្ទិកថ្មីដែលមានឈ្មោះថា Hyunmoo-4  
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T