UN អំពាវនាវស្វែងរកជំនួយជាទឹកប្រាក់ចំនួន ៤,៧ ពាន់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ-១៩

//s5.kh1.co/f3/f3989782732c41177823b2d05eb22bc185077629.jpg
សង្គម

 ០៨-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃព្រហស្បតិ៍អង្គការសហប្រជាជាតិបានចេញសេចក្តីអំពាវនាវថ្មីមួយសម្រាប់ស្វែងរកជំនួយថវិកាចំនួន ៤,៧ ពាន់លានដុល្លារ។

អង្គការសហប្រជាជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍អង្គការសហប្រជាជាតិបានចេញសេចក្តីអំពាវនាវថ្មីមួយ សម្រាប់ស្វែងរកជំនួយថវិកាចំនួន ៤,៧ ពាន់លានដុល្លារដើម្បី“ ការពារអាយុជីវិតមនុស្សរាប់លាននាក់ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណានៅក្នុងប្រទេសដែលងាយរងគ្រោះ”។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថវិកានេះមានចំនួន ២ ពាន់លានដុល្លារដែលអង្គការសហប្រជាជាតិបានអំពាវនាវរួចហើយនៅពេលដែលខ្លួនបានដាក់ចេញផែនការឆ្លើយតបផ្នែកមនុស្សធម៌ជាសកលរបស់ខ្លួនកាលពីថ្ងៃទី ២៥ ខែមីនា។

អគ្គលេខាធិការរងរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌លោក Mark Lowcock បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា“ ផលប៉ះពាល់ដ៏សាហាវបំផុត និងអស្ថេរភាពបំផុតនៃជម្ងឺ កូវីដ-១៩ នេះនឹងកើតមាននៅក្នុងប្រទេសក្រីក្របំផុតនៅលើពិភពលោក”។

រូបតំណាង
រូបតំណាង

លោកក៏បានព្រមានថាអ្នកអត់ឃ្លាននឹងទុរ្ភិក្សច្រើនណាស់ “ យើងត្រូវតែចាត់វិធានការឥឡូវនេះ ដោយគួរតែត្រៀមសម្រាប់ការកើនឡើងនៃភាពអត់ឃ្លាននិងភាពក្រីក្រ។ ថវិកាចំនួន ៦,៧ ពាន់លានដុល្លារត្រូវបានគេរំពឹងថានឹងចំណាយលើផែនការឆ្លើយតបផ្នែកមនុស្សធម៌រហូតដល់ខែធ្នូ។

ប្រទេសដែលនឹងផ្តល់អាទិភាពមានចំនួន ២០ ក្នុងនោះក៏មានប្រទេសកំពុងមានជម្លោះមួយចំនួនដូចជា៖ អាហ្វហ្គានីស្ថាន និងស៊ីរី ជាដើម។ ការអំពាវនាវថ្មីសម្រាប់ការបរិច្ចាគបានកើតឡើងនៅពេលដែលប្រទេសចំនួន ៩ បន្ថែមទៀតត្រូវបានបញ្ចូលទៅក្នុងបញ្ជីរួមមាន៖ បេនីន, ជីប៊ូទី, លីបេរៀ, ម៉ូហ្សំប៊ិក, ប៉ាគីស្ថាន, ហ្វីលីពីន, សៀរ៉ាឡេអូន, តូហ្គោ និងហ្ស៊ីមបាវេ។

យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា ថវិកាទាំងនេះត្រូវបានប្រើដើម្បីទិញឧបករណ៍វេជ្ជសាស្រ្តដើម្បីធ្វើតេស្ត និងព្យាបាលអ្នកជម្ងឺ ផ្តល់ស្ថានីយ៍លាងដៃ ធ្វើយុទ្ធនាការផ្សព្វផ្សាយព័ត៌មាន និងបង្កើតជើងយន្តហោះដឹកមនុស្សទៅកាន់ទ្វីបអាហ្វ្រិក អាស៊ី និងអាមេរិកឡាទីន។

វាក៏មានគោលបំណងដើម្បីបង្កើតកម្មវិធីថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងអសន្តិសុខស្បៀងដែលកំពុងកើនឡើងដែលជាលទ្ធផល នៃវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជម្ងឺរាតត្បាតកូវីដ-១៩ ផងដែរ។ លោក Lowcock ក៏បានសង្កត់ធ្ងន់ថា“ ត្រូវការវិធានការពិសេស។ ការព្រមានអំពីផលប៉ះពាល់យូរអង្វែងគឺប្រសិនបើប្រទេសក្រីក្រមិនមានការយកចិត្តទុកដាក់ពីបណ្តាប្រទេសអ្នកមាននោះទេ។

យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថាការឆ្លងជម្ងឺកូវីដ-១៩ ត្រូវបានគេរំពឹងថានឹងឡើងខ្ពស់បំផុតនៅក្នុងបណ្តាប្រទេសដែលក្រីក្របំផុតនៅលើពិភពលោកក្នុងរយៈពេលពី ៣ ទៅ ៦ ខែខាងមុខ៕

លោក Mark Lowcock
លោក Mark Lowcock

ប្រភព៖ The Manila Times

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៩ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T