មិនឱ្យបងប្អូនទន្ទឹងរង់ចាំយូរ ហើយក៏មិនទុកយូរដែរ ក្រោយពីប្រកាស Pre-Order អស់រយៈពេលជិតមួយសប្តាហ៍មក ពេលនេះស្មាតហ្វូន vivo V19 ត្រូវបានប្រកាសលក់នៅលើទីផ្សារហើយ!

//s5.kh1.co/67/675d970e7046b742881c577fd6101366f77c5da0.jpg
បច្ចេកវិទ្យា

 ០៨-ឧសភា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជា ក៏បានបញ្ចេញម៉ូដែលថ្មីមួយទៀត គឺ V19 ដែលម្ដងទៀត ម៉ូដែលស្មាតហ្វូននេះបានបង្ហាញឲ្យឃើញថា vivo មានការយល់ដឹងច្រើនពីតម្រូវការរបស់អតិថិជនខ្លួន។

ភ្នំពេញ៖ ដោយសារជម្រើសទូរស័ព្ទម៉ូដែលស្មាតហ្វូននៅលើទីផ្សារ​​ មានជម្រើសច្រើនក្រៃលែង អតិថិជនមួយចំនួនមានការរារែកក្នុងការសម្រេចចិត្ត និងវិភាគមើលថា តើទូរស័ព្ទណានៅលើទីផ្សារ ដែលអាចបំពេញតម្រូវការរបស់ពួកគាត់បាន ព្រោះថាបច្ចេកវិទ្យាទូរស័ព្ទបានបង្កើតឡើងមក មិនមែនដើម្បីតែធ្វើតែទំនាក់ទំនងតែប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាឧបករណ៍កម្សាន្ត និងជាឧបករណ៍ជួយរំលែកការងារ និងការរកស៊ីប្រចាំថ្ងៃធំដុំផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយរយៈចុងក្រោយនេះ ទូរស័ព្ទដៃស្មាតហ្វូនបានក្លាយជាគូប្រជែងរបស់កាមេរ៉ាអាជីព ពីព្រោះវាមានសមត្ថភាពថតរូប និងវីដេអូប្រហាក់ប្រហែលទៅនឹងកាមេរ៉ាអាជីពនានាផងដែរ។ ក្រុមហ៊ុនដែលយើងមើលឃើញថា បានតាមដាន និងបានបំពេញតម្រូវការរបស់អតិថិជនបានល្អជាងគេ គឺក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជា ព្រោះយើងសង្កេតឃើញថា ក្រុមហ៊ុននេះមានទូរសព្ទស្មាតហ្វូន ដែលមានបច្ចេកវិទ្យាជឿនលឿនមែនទែន តែមានតម្លៃយ៉ាងសមរម្យសម្រាប់ទីផ្សារប្រទេសកម្ពុជាយើង។

ស្មាតហ្វូន Vivo V19
ស្មាតហ្វូន Vivo V19

នាឱកាសថ្មីៗនេះក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជា ក៏បានបញ្ចេញម៉ូដែលថ្មីមួយទៀត គឺ V19 ដែលម្ដងទៀត ម៉ូដែលស្មាតហ្វូននេះបានបង្ហាញឲ្យឃើញថា vivo មានការយល់ដឹងច្រើនពីតម្រូវការរបស់អតិថិជនខ្លួនទូទាំងពិភពលោក ជាពិសេសអតិថិជនប្រចាំប្រទេសកម្ពុជា ដែលមានតម្រូវការខ្ពស់ និងចង់បានតម្លៃសមរម្យ។ ជួបជាមួយខាងក្រុមហ៊ុន vivo បានឲ្យដឹងថា កាមេរ៉ាមុខរបស់ V19 ជាកាមេរ៉ាដែលពិសេសបំផុត សម្រាប់ការថតនាពេលរាត្រីកាល និងកន្លែងមានពន្លឺតិច។ កាមេរ៉ាខាងមុខនេះមានទំហំដល់ទៅ 32 MP និងអាចថត Super Wide Angle បានដល់ទៅ ១០៥ ដឺក្រេ។

ស្មាតហ្វូន Vivo V19
ស្មាតហ្វូន Vivo V19

ហើយជាលើកដំបូងក្នុងចំណោមទូរស័ព្ទស្មាតហ្វូន កាមេរ៉ាថតវីដេអូខាងមុខរបស់ V19 អាចថតវីដេអូបានយ៉ាងមានលំនឹងមិនគួរឲ្យជឿ។ កាមេរ៉ាក្រោយ ៤ គ្រាប់ទំហំ ៤៨ MP នឹងបើកជើងមេឃថ្មីសម្រាប់អ្នកចូលចិត្តថតរូប។ ក្រៅពីសមត្ថភាព និងបច្ចេកវិទ្យាពិសេសទាំងនេះ ក្រុមហ៊ុនបានបញ្ជាក់ឲ្យដឹងថា តម្រូវការមួយទៀតរបស់ប្រជាជនកម្ពុជាគឺ ថ្មធំ និងអាចសាកថ្មបានលឿន។ V19 ភ្ជាប់មកនូវជាមួយថ្មដែលមានទំហំធំ និងមានបច្ចេកវិទ្យាសាកថ្មបានលឿន គឺ FlashCharge 2.0 ៣៣​ វ៉ាត់។ មួយវិញទៀតសម្រាប់បងប្អូនដែរកំពុងទន្ទឹងរង់ចាំការមកដល់នៃស្មាតហ្វូន V19 ពេលនេះបងប្អូនអាចធ្វើការរកជាវបាននៅគ្រប់បណ្តាហាងលក់ទូរស័ព្ទនានាទូទាំងព្រះរាជាណាចក្រកម្ពុជា​ ចាប់ពីថ្ងៃនេះតទៅជាមួយនឹងកញ្ចប់តម្លៃ $369​

ស្មាតហ្វូន Vivo V19
ស្មាតហ្វូន Vivo V19

លក្ខណៈពិសេសៗជាលម្អិត មានដូចខាងក្រោមតទៅ៖

1. Super Night Selfie លែងខ្លាចពេលរាត្រីទៀតហើយ៖ ថតយករូបភាពស្រស់ស្អាតនៃរាត្រីកាល ដោយលែងមានកង្វល់ ព្រោះយើងប្រើប្រាស់ AI Night Selfie ដ៏ពិសេស និងសមីការ Face Beauty ថ្មី។ ចាប់តាំងពីជើងមេឃនៃទីក្រុងនាពេលរាត្រី រហូតដល់តារានាពេលរាត្រីនៅជនបទ សែលហ្វីថតជាមួយ V19 នឹងផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ដែលមានម្ដងក្នុងមួយជីវិត។

2. 32MP កាមេរ៉ាមុខភ្លោះ ថតសែលហ្វីបានល្អឥតខ្ចោះ៖ ផ្ដល់ជូននូវកាមេរ៉ាចំបង 32MP និងកាមេរ៉ា super wide-angle ដល់ទៅ 8MP។ សែលហ្វីជាមួយនឹង Super Wide-Angle មានមុំថតដល់ទៅ ១០៥ ដីក្រេ ផ្ដល់ជូនលោកអ្នកនូវសែលហ្វីដែលធំជាងទូរស័ព្ទណាទាំងអស់។ យើងប្រើប្រាស់បច្ចេកវិទ្យាពិសេសដែលនឹងពង្រីកមុំថតរបស់លោកអ្នកពេលកំពុងថតសែលហ្វីបានដល់ទៅ ២៥.៦ ដឺក្រេបន្ថែម ដែលមានតែកាមេរ៉ាអាជីពមួយចំនួនប៉ុណ្ណោះអាចធ្វើបាន។ យើងប្រើប្រាស់សមីការ AI ពិសេស ដែលនឹងជួយកែលម្អរូបភាពរបស់លោកអ្នកកុំឲ្យកោង ធ្វើឲ្យរូបភាពដែលថតចេញមករាបស្មើស្រស់ស្អាតបំផុត។

3. ថតវីដេអូជាមួយកាមេរ៉ាមុខ មានលំនឹងឥតខ្ចោះ ជំនាន់ថ្មីនៃលំនឹងវីដេអូសែលហ្វី៖ នេះជាបច្ចេកវិទ្យាថ្មីដែលយើងអាចផ្ដល់ជូនលោកអ្នក។ ទូរស័ព្ទផ្សេងមានលំនឹងវីដេអូសម្រាប់កាមេរ៉ាក្រោយ តែសម្រាប់ V19 វិញ យើងផ្ដល់ជូននូវលំនឹងវីដេអូដ៏ឥតខ្ចោះសម្រាប់កាមេរ៉ាងសែលហ្វីផងដែរ។ បច្ចេកវិទ្យា gyroscope របស់យើងនឹងលេបយករំញ័រទាំងឡាយដែលកើតមាន ខណៈដែលបច្ចេកវិទ្យា EIS ជាអ្នកកែលម្អរូបភាពឲ្យមានភាពស្មើគ្នា។

ស្មាតហ្វូន Vivo V19
ស្មាតហ្វូន Vivo V19

4. Super Night Portrait រូបភាពច្បាស់នៅពេលរាត្រី៖ V19 ផ្ដល់នូវបច្ចេកវិទ្យា AI ដែលនឹងជួយកែលម្អរូបភាពពេលយប់របស់លោកអ្នកឲ្យច្បាស់ និងមានពន្លឺគ្រប់គ្រាន់។ នេះអាចទៅរួចដោយសារយើងប្រើនូវបច្ចេកវិទ្យាពិសេសមួយ ដែលចាប់យករូបភាពមានពន្លឺផ្សេងៗគ្នា ហើយយកមកបញ្ចូលជារូបភាពចុងក្រោយតែមួយ ដូច្នេះហើយទើបរូបភាពដែលចាប់ដោយ V19 មានលក្ខណៈច្បាស់ជាងគេ។ នៅពេលកាមេរ៉ាផ្សេងខ្លាចពេលយប់ V19 នឹងងចែងចាំងជានិច្ចនាពេលរាត្រី។

5. 48 MP AI Quad Camera ថតរូបដូចកាមេរ៉ាអាជីពគ្រប់ប៉ុស្ដិ៍៖ ជាមួយកាមេរ៉ាទំហំដល់ទៅ 48 MP និង 8 MP សម្រាប់ Super Wide Angle គ្រប់ខណៈ គ្រប់រូបភាព ដែលលោកអ្នកចាប់យកទាំងអស់នឹងក្លាយជាអនុស្សាវរីយ៍ល្អឥតខ្ចោះ ពោរពេញដោយសោភ័ណភាព ប្រៀបបានដូចពេលលោកអ្នកថតជាមួយកាមេរ៉ាអាជីពពិតៗ។ មាន V19 ក្នុងដៃ លោកអ្នកមិនត្រូវការកាមេរ៉ាអាជីពទៀតឡើយ។

6. vivo FlashCharge 2.0 & 4500 mAh៖ V19 ប្រើបច្ចេកវិទ្យាសាកថ្មលឿនរហូតដល់ 33 W ដែលអាចសាកថ្មបាន 20 ភាគរយដល់ 54 ភាគរយក្នុងរយៈពេលតែ 30 នាទីប៉ុណ្ណោះ ។ ថ្មធំរហូតដល់ទៅ 4500 mAh អាចឲ្យលោកអ្នកប្រើប្រាស់បានជាច្រើនថ្ងៃដោយពុំបាច់សាក។

7. Super AMOLED Ultra O Screen៖ បើលោកអ្នកបើកប្រអប់ឃើញ V19 ដំបូង លោកអ្នកនឹងបានឃើញអេក្រង់ទំហំដល់ទៅ 6.44 អ៊ីង ប្រើប្រាស់បច្ចេកវិទ្យា Super AMOLED FHD+ ទំលុះអេក្រង់ ដែលជាបច្ចេកវិទ្យា E3 OLED ចុងក្រោយបំផុត។ ពណ៌ និងរូបភាពនានាធានាថា នឹងមានភាពរស់រវើក ម៉ត់ និងពិស្ដារ ដោយសារយើងប្រើប្រាស់បច្ចេកវិទ្យា 100% DCI-P3។ ពន្លឺអេក្រង់នឹងផ្លាស់ប្ដូរទៅតាមបរិស្ថានដែលលោកអ្នកឋិតនៅ ជៀសវាងពន្លឺភ្លឺពេក ឬខ្សោយពេក។ អ្វីដែលយើងបានគិតដល់ទៀតនោះ គឺយើងបានទិញយកមកប្រើប្រាស់នូវបច្ចេកវិទ្យា TÜV Rheinland Eye Comfort ដែលនឹងច្រោះចេញកាំរស្មីព័ណ៌ខៀវ ដែលនឹងនាំឲ្យខូចភ្នែករហូត ដល់ទៅជាង ៤២ ភាគរយច្រើនជាងទូរស័ព្ទផ្សេង ដែលប្រើតែបច្ចេកវិទ្យា E2 OLED។ ឈប់អស់កង្វល់នៅពេលបើកពន្លឺតិចៗ ព្រោះយើងមានបច្ចេកវិទ្យា Anti-Flicker ដែលធានាបានថា លោកអ្នកប្រើប្រាស់ពន្លឺតិច ដើម្បីទស្សនាតែនឹងមិនខូចភ្នែកឡើយ។

8. រចនាដើម្បីសម្រេចភាពល្អឥតខ្ចោះ៖ V19 ជាទូរស័ព្ទដែលរចនាឡើង មិនធំពេក មិនតូចពេក។ រចនាឡើងដើម្បីសន្សំសំចៃលំហដែលមានរាង 3D កោងល្វត់ល្វន់ V19 ផ្ដល់ជូនលោកអ្នកនូវចំនីចក្ខុពិសេសមួយ ដោយសារទូរស័ព្ទនេះរចនាឡើងពីថ្មកែវពិសេសមួយប្រភេទ ដែលយើងខិតខំស្វែងរកយកមកផលិត។ ចាប់យកចំនីចក្ខុពិសេសនេះ ជាមួយជម្រើសពណ៌ ២ ដែលយើងសូមផ្ដល់ជូនលោកអ្នក គឺពណ៌ខ្មៅឆ្លុះ និងពណ៌ប្រាក់រលោង។

9. Selfie Soft Light Band បំភ្លឺសម្រស់របស់លោកអ្នក៖ ធ្វើឲ្យរូបភាពលោកអ្នកថតចេញមក ស្អាតដូចរូបភាពថតនៅក្នុងស្ទូឌីយោពិតៗ មាន Live Preview ពេលកំពុងថត។

10. Art Portrait Video ក្លាយជា vlogger សម័យទំនើប៖ ក្លាយជា vlogger សម័យទំនើប ដោយសារការប្រើប្រាស់នូវបច្ចេកវិទ្យា Art Video របស់យើង ដែលជួយផ្ដាច់រូបភាពខាងមុខចេញពីរូបភាពខាងក្រោយ ធ្វើឱ្យការដាក់ Effect សម្រាប់វីដេអូមានការងាយស្រួល។

11. ធ្វើរូបថតរបស់អ្នកក្លាយជាផ្ទាំងគំនូរមួយផ្ទាំង៖ ឥឡូវនេះបំណងប្រាថ្នារបស់អ្នកបានសម្រេចហើយ យើងផ្ដល់ជូនលោកអ្នកនូវ Filter និង Effect ដែលជួយឲ្យលោកអ្នកកែសម្រស់នៃរូបភាពឲ្យកាន់តែល្អឡើង និងងាយស្រួល។

12. Ultra Stable Video វីដេអូដែលមានលំនឹងបំផុតលើពិភពលោក៖ វីដេអូដែលថតជាមួយ V19 នឹងប្រើប្រាស់នូវបច្ចេកវិទ្យា EIS ដែលនឹងជួយធ្វើឲ្យរូបភាព ដែលលោកអ្នកថតនៅខាងក្រៅផ្ទះ មានលក្ខណៈនឹង ស្មើ ដែលនេះពុំទាន់មានកាមេរ៉ាផ្សេងណាអាចធ្វើបានឡើយ។

13. Qualcomm Snapdragon 712, 8 GB + 128 GB៖ ល្បឿនលឿនដល់ទៅ 8 GB មានបន្ទុកធំដល់ទៅ 128 GB និងប្រើប្រាស់ឆីប Qualcomm Snapdragon octa-core 712 processor. លោកអ្នកអស់កង្វល់ និងបញ្ហាទូរស័ព្ទដៃយឺតទៀតហើយ។

14. Copper Tube Liquid Cooling៖ យើងប្រើប្រាស់ខ្សែទង់ដែង ដើម្បីបញ្ជូនកំដៅចេញពីខាងក្នុងទូរស័ព្ទបានលឿនបំផុត។ មិនតែខ្សែទង់ដែងពិសេសនេះទេ កម្ដៅត្រូវបាននាំចេញដោយឧស្ម័ន និងសន្ទនីយ៍ពិសេស ដែលមានមុខងារនាំយកកម្ដៅចេញពីក្នុងទូរស័ព្ទបានលឿនជាទីបំផុត។ បច្ចេកវិទ្យានេះនាំអោយ CPU របស់ V19 មិនងាយខូច និងប្រើប្រាស់បានយូរ ធានាបាននូវនិរន្តភាព។

15. AI Video Filters៖ V19 ប្រើសមីការពិសេស ដែលអាចមើលដឹងថា តើរូបភាពណានៅខាងមុខ រូបភាពណានៅខាងក្រោយ ហើយអាចផ្តាច់រូបភាពទាំងពីរនេះចេញពីគ្នាបានដោយស្វ័យប្រវត្តិ។ នេះមានន័យថា លោកអ្នកអាចប្រើ Filter ផ្សេងៗទៅលើរូបភាពខាងមុខ និងរូបភាពខាងក្រោយដាច់ដោយឡែកពីគ្នាបាន។

16. AI កាត់តវីដេអូ៖ លោកអ្នកអាចកាត់តវីដេអូបាន ដោយចុចលើប៊ូតុង AI តែមួយប៉ុណ្ណោះ។ បង្កើតភាពយន្តខ្នាតធំមួយដោយខ្លួនឯងក្នុងទូរស័ព្ទ V19

17. AI Image MattingV19 អាចកាត់ផ្តាច់រូបភាពខាងមុខ និងខាងក្រោយ ដូចលោកអ្នកប្រើកម្មវិធីកាត់តរូបភាពដទៃដូចជា Photoshop

18. Jovi Smart Scene - Screen Timeបច្ចេកវិទ្យា Jovi របស់យើងនឹងជួយលោកអ្នកថែរក្សាភ្នែក និងសុខភាពទូទៅ ដោយធ្វើការកត់ត្រា និងគ្រប់គ្រងនូវទិន្នន័យប្រចាំថ្ងៃរបស់លោកអ្នក ពិសេសជួយផ្ដល់ដំបូន្មានអំពីការប្រើប្រាស់ទូរស័ព្ទរបស់លោកអ្នកជៀសវាងការប្រើប្រាស់យូរពេកនាំឲ្យខូចសុខភាព។

19. បំបាត់សម្លេងរំខានពេលធ្វើវីដេអូខល៖ សំឡេងរំខាននៅពេលលោកអ្នកធ្វើការខលតាមរយៈវីដេអូ លែងជាបញ្ហាទៀតហើយ​ ប្រសិនបើលោកអ្នកជ្រើសរើសយក V19។ បច្ចេកវិទ្យាតាមដានសំឡេងរបស់ V19 នឹងលុបរាល់សំឡេងរំខាន ក្រៅពីសំឡេងរបស់លោកអ្នកផ្ទាល់។ ដៃគូសន្ទនារបស់លោកអ្នក នឹងឮតែសំឡេងរបស់លោកអ្នកតែប៉ុណ្ណោះ ដែលនេះធ្វើឱ្យការសន្ទនាកាន់តែស្និទ្ធស្នាល និងរស់រវើកជាងពេលណាទាំងអស់ គ្រប់ទីកន្លែង។

20. Multi-Turbo 3.0៖ V19 ប្រើប្រាស់បច្ចេកវិទ្យា Art++ Turbo ដើម្បីឱ្យកម្មវិធីដែលលោកអ្នកជ្រើសរើស ដើរលឿនជាទីបំផុត។ Game Turbo ជាបច្ចេកវិទ្យាដែលបង្កើតឡើងដើម្បីឱ្យអេក្រង់ពេលលេងហ្គេមរបស់លោកអ្នក ដើរកាន់តែលឿនជាងមុន និងប្រតិកម្មរហ័សជាងមុន។ ល្បឿនពេលលេងហ្គេមអាចនឹងកើនឡើងដល់ 73.05 ភាគរយធៀបនឹងទូរស័ព្ទដទៃ ។

21. Ultra Game Mode៖ Ultra Game Mode របស់ V19 មាន Function ពិសេសៗដូចជា Fast Screen Capture និង Screen RecordingFunction ដែលលោកអ្នកតែងតែរីករាយជាមួយដូចជា Game Vibration, Voice Changer និង Killer Countdown នឹងត្រឡប់មកវិញ ហើយកាន់តែល្អជាងមុន៕

ស្មាតហ្វូន Vivo V19
ស្មាតហ្វូន Vivo V19
ស្មាតហ្វូន Vivo V19
ស្មាតហ្វូន Vivo V19
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T