ការដុតនំ គឺមានតាំងពីយូរណាស់មកហើយ ក៏ប៉ុន្តែវិធីនៃការដុតនំ ត្រូវបានកែប្រែពីមួយជំនាន់ទៅមួយជំនាន់ ដោយសារការវិវឌ្ឍរបស់មនុស្ស គឺពួកគេមានគំនិតច្នៃប្រឌិត ដោយបានយកនំធ្វើជារូបប្លែកៗ និងស្រស់ស្អាតជាច្រើន ដើម្បីទទួលបាន អតិថិជនច្រើនចូលជាវ។

ផ្ទុយទៅវិញ មានហាងនំមួយបែរជា ផលិតនំដែលមានរូបរាងគួរខ្ពើម និងមិនគួរឲ្យចង់បរិភោគទៅវិញ។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហាងនំមួយនេះមានឈ្មោះថា This Time It’s Anotomical ដែលគេបានដាក់ឈ្មោះនំដ៏គួរឲ្យខ្លាចទាំងនោះថា Eat Your Heart Out មានន័យថា បរិភោគបេះដូររបស់អ្នកផ្ទាល់។ នំពងទារបស់គាត់ គឺមានដូចជារូប ត្រចៀក សួត និងមេជើង ដែលមានរបួសផ្លែ ឬ ហើមមានស្នាមឈាមចេញមក គួរឲ្យខ្លាច ហើយនៅក្នុងនំទាំងនោះ មានដាក់នូវក្រមួនពីក្នុង។ លើសពីនេះ នៅមាននំពងទាដែលមានកន្ទុយបារី ចាក់ចូលទៅក្នុងនំ ថែមទៀតផង ដែលនំនេះមានរសជាតិដូង ហើយផ្អែមឆ្ងាញ់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ នំទាំងអស់នេះ? តើប្រិយមិត្តហ៊ានបរិភោគនំទាំងអស់នេះដែរ ឬ ទេ?





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]