តិចច្រឡំថានៅផ្ទះស្បែកស្អាតស្រាប់! អាចស្តាយក្រោយ បើហ៊ានប្រហែស៤រឿងនេះ នាំឲ្យសម្រស់ស្រុតចុះជាលំដាប់

//s5.kh1.co/57/57ebf601a7f1d1f3cd934925aeb76e06b4076ab1.jpg
នារី

 ០៨-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្រប​ពេល​ដែល​ម្នាក់ៗ​ កំពុង​ធ្វើ​ការ​អនុវត្ត​នូវ​គម្លាត​សង្គម​ក្នុង​ដំណាក់​កាល​កូវីដ១៩​នេះ យើង​សង្កេត​ឃើញ​ថា​ ពួក​គេ​ចំណាយ​ពេល​មួយ​ចំនួន​ធំ​ស្ថិត​នៅ​ផ្ទះ​រៀងៗ​ខ្លួន។ ​​ចំណែកឯ​​មិត្ត​នារី​មួយ​ចំនួន​ប្រហែល​ជា​គិត​ថា នេះ​​ជា​ពេល​វេលា​ដែល​អាច​រក្សា​​ស្បែក​ឲ្យ​ស្អាត​ បាន​តាម​រយៈ​ការ​មិន​ត្រូវ​កម្ដៅ​ថ្ងៃ និងនៅ​ក្នុង​ផ្ទះ​ជាដើម។ជា​ការ​ពិត​ នេះ​គឺ​ជា​ពេល​វេលា​ដ៏​ស័ក្តិសម​ដើម្បី​ឆ្លៀត​ពេល​ថែ​ទាំ​ស្បែក​ ព្រោះ​ម្នាក់ៗ​មាន​ពេល​ទំនេរ​ច្រើន ខុស​ពី​សព្វ​រាល់​ដង​ ដែល​ពួក​គេ​មិន​សូវ​មាន​ពេល​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព និងសម្រស់​របស់​ខ្លួន​ ក៏​ប៉ុន្តែ​ការ​នៅ​ក្នុង​ផ្ទះ​តែ​មួយ​មុខ​មិន​បាន​ជួយ​ឲ្យ​ស្បែក​ស្អាត​ដូច​ការ​គិត​នោះ​ឡើយ។ ដូច្នេះ ដើម្បី​ជៀស​វាង​ការ​បាក់​សម្រស់​ គួរ​ចាប់​ផ្ដើម​យល់​ដឹង​នូវ​តិចនិក​ថែរក្សា​ស្បែក​នៅ​ផ្ទះ​​​ដែល​ត្រឹមត្រូវ និងមាន​ប្រសិទ្ធភាព​ទាំង៤​នេះ ដូចដែលបានរៀបរាប់នៅក្នុងអត្ថបទខាងក្រោម។

ភ្នំពេញ៖ ស្រប​ពេល​ដែល​ម្នាក់ៗ​ កំពុង​ធ្វើ​ការ​អនុវត្ត​នូវ​គម្លាត​សង្គម​ក្នុង​ដំណាក់​កាល​កូវីដ១៩​នេះ យើង​សង្កេត​ឃើញ​ថា​ ពួក​គេ​ចំណាយ​ពេល​មួយ​ចំនួន​ធំ​ស្ថិត​នៅ​ផ្ទះ​រៀងៗ​ខ្លួន។ ​​ចំណែកឯ​​មិត្ត​នារី​មួយ​ចំនួន​ប្រហែល​ជា​គិត​ថា នេះ​​ជា​ពេល​វេលា​ដែល​អាច​រក្សា​​ស្បែក​ឲ្យ​ស្អាត​ បាន​តាម​រយៈ​ការ​មិន​ត្រូវ​កម្ដៅ​ថ្ងៃ និងនៅ​ក្នុង​ផ្ទះ​ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជា​ការ​ពិត​  នេះ​គឺ​ជា​ពេល​វេលា​ដ៏​ស័ក្តិសម​ដើម្បី​ឆ្លៀត​ពេល​ថែ​ទាំ​ស្បែក​  ព្រោះ​ម្នាក់ៗ​មាន​ពេល​ទំនេរ​ច្រើន ខុស​ពី​សព្វ​រាល់​ដង​ ដែល​ពួក​គេ​មិន​សូវ​មាន​ពេល​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព និងសម្រស់​របស់​ខ្លួន​  ក៏​ប៉ុន្តែ​ការ​នៅ​ក្នុង​ផ្ទះ​តែ​មួយ​មុខ​មិន​បាន​ជួយ​ឲ្យ​ស្បែក​ស្អាត​ដូច​ការ​គិត​នោះ​ឡើយ។ ដូច្នេះ ដើម្បី​ជៀស​វាង​ការ​បាក់​សម្រស់​  គួរ​ចាប់​ផ្ដើម​យល់​ដឹង​នូវ​តិចនិក​ថែរក្សា​ស្បែក​នៅ​ផ្ទះ​​​ដែល​ត្រឹមត្រូវ និងមាន​ប្រសិទ្ធភាព​ទាំង៤​នេះ៖

វិធីសាស្រ្តថែរក្សាស្បែក 
វិធីសាស្រ្តថែរក្សាស្បែក 

. លាប​គ្រីម​ដៃ​ជា​ប្រចាំ៖

ក្នុង​ដំណាក់កាល​កូវីដ១៩នេះ គ្រប់​គ្នា​សង្វាត​អនុវត្ត​នូវ​ការ​រស់នៅ​ស្អាត និងវិធី​បង្ការ​មេរោគ ដោយ​ឧស្សាហ៍​លាង​ដៃ​ជា​ញឹកញាប់​ជាមួយ​នឹង​សាប៊ូ ព្រមទាំង​ផលិតផល​សម្លាប់​មេរោគ​នានា​ ដែល​មាន​ផ្ទុក​ជាតិ​អាល់កុល​ ងាយ​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ អ្នក​គប្បី​លាប​គ្រីម​ផ្ដល់​សំណើម​ដល់​ប្រអប់​ដៃ​ជា​ប្រចាំ ដើម្បី​ការពារ​ពី​បញ្ហា​ស្បែក​ស្ងួត រមាស់ និងឡើង​កន្ទួល​ក្រហម​ជា​ដើម។

ដើម្បីឲ្យស្បែកមានសុខភាពល្អ ទន់រលោង មាន​សំណើមបានយូរ អ្នក​គួរ​ប្រើ​ឡេលាបថែបំប៉នស្បែក​វ៉ាសឺលីន ដែល​សម្បូរដោយវីតាមីន B3 ។ លើសពីនេះទៀត ភាពតូចល្អិតនៃ​វ៉ាសឺលីនជែលលី អាចទៅជួយឲ្យស្បែកអ្នកភ្លឺថ្លាពីខាងក្នុង​ ​ប្រកបដោយសុខភាពល្អ និង​ធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។​ ប្រើប្រាស់ វ៉ាសឺលីន UV Lightening ជាប្រចាំ នឹង​ធ្វើ​ឲ្យស្បែកដៃ​ និង​ជើងអ្នកមានសុខភាពល្អរឹងមាំ មិនងាយមានប្រតិកម្មឡើងរមាស់ ឬកន្តួលឡើយ។

វិធីសាស្រ្តថែរក្សាស្បែក 
វិធីសាស្រ្តថែរក្សាស្បែក 

. លាប​ឡេ​ការពារ​កម្ដៅ​​ថ្ងៃ​ជា​រៀង​រាល់​ថ្ងៃ៖

អ្នក​ប្រហែល​ជា​គិត​ថា អ្នក​មិន​ចាំ​បាច់​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ទេ ព្រោះ​មិន​បាន​ចេញ​ទៅ​ខាង​ក្រៅ​។​ យោង​តាម​អ្នក​ជំនាញ​សើ​ស្បែក អ្នក​មិន​គួរ​រំលង​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ឡើយ ទោះ​មិន​ចេញ​ទៅ​ក្រៅ​ក៏​ដោយ ព្រោះ​វា​មាន​តួនាទី​​ការពារ​ស្នាម​ជ្រីវជ្រួញ​នៃ​ស្បែក ធ្វើ​ឲ្យ​ស្បែក​មាន​សភាព​តឹង​ណែន។ ដូចនេះ​ គប្បី​ប្រើប្រាស់​ឡេ​​លាប​មុខ និងលាប​ខ្លួន ដែល​មាន​អត្ថប្រយោជន៍​​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​ និងការពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ​បាន​ល្អ។

វិធីសាស្រ្តថែរក្សាស្បែក 
វិធីសាស្រ្តថែរក្សាស្បែក 

. ចេញ​ឲ្យ​ស្បែក​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លះ៖

អ្នក​អាច​ចេញ​មក​ខាង​ក្រៅ​ផ្ទះ ដើម្បី​ឈរ​ឲ្យ​ស្បែក​ត្រូវ​នឹង​ពន្លឺ​ថ្ងៃ​ខ្លះ ព្រោះ​ថា​ការ​មិន​ត្រូវ​កម្ដៅ​ថ្ងៃ​សោះ​ ធ្វើ​ឲ្យ​ស្បែក​ខ្វះ​​នូវ​ជាតិ​វីតាមីន​ D ដែល​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ឈឺ​ឆ្អឹង សន្លាក់ ស្រេ្តស ប្រព័ន្ធភាពស៊ាំ​ចុះ​ខ្សោយ ព្រម​ទាំង​ស្បែក​ស្រអាប់ មិន​ស្រស់​ថ្លា ជាដើម។ យ៉ាង​ណា​មិញ​ អ្នក​អាច​លាប​នូវ​ប្រភេទ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ទាំង​មុខ និងខ្លួន​ជា​ប្រចាំ​មុន​ពេល​ចេញ​ទៅ​ស្រូប​យក​ជាតិ​វីតាមីន D ពី​ពន្លឺ​ថ្ងៃ​ខាង​ក្រៅ។​

វិធីសាស្រ្តថែរក្សាស្បែក 
វិធីសាស្រ្តថែរក្សាស្បែក 

. ផ្ដល់​សំណើម​ដល់​ស្បែក​ខ្លួន និងមុខ៖

ការ​ប៉ះ​ត្រូវ​កម្ដៅ​ថ្ងៃ និងខ្យល់​ខាង​ក្រៅ​ពិត​ងាយ​ធ្វើ​ឲ្យ​ស្បែក​មាន​សភាព​ស្ងួត តែ​ការ​ប៉ះ​ត្រូវ​ខ្យល់​កង្ហារ​ និងម៉ាស៊ីនត្រជាក់ នៅ​ក្នុង​ផ្ទះ​ជា​រៀង​រាល់​ថ្ងៃ ក្នុង​រយៈ​ពេល​យូរ​ក៏​ងាយ​ធ្វើ​ឲ្យ​ស្បែក​ស្ងួត និងប្រេះ​បែក​ស្រកា​ដូចគ្នា។ ហេតុ​នេះ​ហើយ អ្នក​មិន​គួរ​​រំលង​នូវ​ការ​ផ្ដល់​សំណើម​ដល់​ផ្ទៃ​មុខ និងដង​ខ្លួន​ឡើយ ដោយ​ការ​ប្រើប្រាស់​នូវ​ឡេ​លាប​មុខ និង​ដង​ខ្លួន​ជា​ប្រចាំ​​ ទាំង​ពេល​ព្រឹក និងយប់។

គួរ​បញ្ជាក់​ថា​ ចំពោះ​​​ផ្ទៃ​មុខ​ អ្នក​ពិត​ជា​មិន​អាច​រំលង​ការ​ថែទាំ​ផ្នែក​​បបូរ​មាត់​បាន​ទេ ជាពិសេស​នារីៗ​ដែល​ចូលចិត្ត​លាប​ក្រែម ​គប្បី​ប្រើប្រាស់​​នូវ​ប្រភេទ​ជែល​ផ្ដល់​សំណើម​ដល់​បបូរ​មាត់ ជា​រៀង​រាល់​យប់​មុន​ចូល​គេង​ផង ដើម្បី​ជៀសវាង​សភាព​ស្ងួត​ ប្រេះ និងរលាត់​ស្បែក​ នៃ​បបូរមាត់​៕

វិធីសាស្រ្តថែរក្សាស្បែក 
វិធីសាស្រ្តថែរក្សាស្បែក 

ប្រភព៖ I N S I D E R 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T