២៦ថ្ងៃជាប់ៗគ្នាហើយ កម្ពុជារកពុំឃើញករណីឆ្លង កូវីដ១៩ទេ

//s5.kh1.co/d0/d037d65d939a73bc3c7cc94a73f2c43b0cc3edc8.jpg
សង្គម

 ០៨-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

២៦ថ្ងៃជាប់ៗគ្នាហើយ កម្ពុជារកពុំឃើញករណីឆ្លង កូវីដ១៩

ភ្នំពេញ៖ ២៦ថ្ងៃជាប់ៗគ្នាហើយ ដែលក្រសួងសុខាភិបាល រកមិនឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ខណៈ​ដែល​អ្នក​ឆ្លង​វីរុស​កូ​វីដ១៩ នៅសល់ចំនួន២នាក់ប៉ុណ្ណោះកំពុងស្ថិតក្រោមការព្យាបាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា មិន​មាន​ករណី​ជាសះស្បើយ​ថ្មី ហើយក៏​មិន​មាន​ករណី​វិជ្ជមាន​កូ​វីដ-១៩ថ្មីដែរ។

កម្ពុជា​មិនមានករណីឆ្លងថ្មីអស់រយៈពេល ២៦ថ្ងៃជាប់ៗគ្នារមកហើយ ខណៈដែលអ្នកផ្ទុកវីរុសនេះនៅសល់ ២នាក់ដដែល កំពុង​ស្ថិតនៅ​ក្រោម​ការ​ព្យាបាល​ដាច់ដោយឡែក​នៅឡើយ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩សរុបចំនួន ១២២នាក់ ក្នុងនោះកម្ពុជា​បានរកឃើញករណីឆ្លងលើប្រជាជនកម្ពុជា ៥១នាក់ និង​ជនបរទេស ៧១នាក់ ជាលទ្ធផលកម្ពុជាបានព្យាបាលជា​សះស្បើយសរុប ១២០នាក់ ហើយនៅសល់ ០២នាក់ (ស្រ្តី០១នាក់ បុរស០១នាក់) កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ៕

សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោម៖

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល
Sey Piseth
Piseth Khmer (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T