រាជធានីភ្នំពេញ ៖ ភាពភ្ញាក់ផ្អើល ធ្វើឲ្យអ្នកជិតខាងភ័យស្លន់ស្លោ ទូរស័ព្ទប្តឹង ប៉ូលិសប៉ុស្តិ៍មកជួយអន្តរាគមន៍ ខណៈពេល នារីបម្រើការនៅខារ៉ាអូខេម្នាក់ ចេញពីធ្វើការស្រវឹងស្រាមកដល់ ផ្ទះរករឿងអ្នកផ្ទះ ទៅមួលធុងហ្គាសទម្ងន់ ១៥គីឡូក្រាមយកដែកកេះ ប្រុងដុត ផ្ទះចោល។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ២និង២០នាទីរំលង អធ្រាត្រឈាន ចូលថ្ងៃទី១០ មេសា ២០១៣ នៅផ្ទះលេខ201E1  តាមបណ្តោយ មហាវិថីព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

ប្រភពព័ត៌មានបានឲ្យដឹងថា នារីខារ៉ាអូខេរូបនោះជាកូនកំព្រា ហើយស្រ្តីជាម្ចាស់ផ្ទះខាងលើ បានយកមកធ្វើជាកូនចិញ្ចឹម ជារៀងរាល់យប់ នាងទៅធ្វើការនៅខារ៉ាអូខេ ក្រោយគីរីរម្យ ខណៈពេលត្រឡប់មកពីធ្វើការវិញស្រវឹង មកដល់ផ្ទះទាញកាំបិត រកកាប់អ្នកផ្ទះ ធ្វើឲ្យផ្អើលឆោឡោ ហើយបានទៅមួល ធុងហ្គាសទម្ងង់១៥គីឡូក្រាម យកដែកកេះ បម្រុងដុតផ្ទះនេះចោលត្រូវ អ្នកជិតខាងទូរស័ព្ទ ទៅប្តឹងនគរបាល ប៉ុស្តិ៍វាលវង់ចុះទៅជួយអន្តរាគមន៍ ឃាត់ខ្លួននារីរូបនោះយកទៅ ធ្វើការអប់រំណែនាំ ទាំងយប់ ។

ហេតុការណ៍នេះធ្វើឲ្យ ផ្អើលឆោឡោដល់អ្នកជិត ខាងភ័យស្លន់ ស្លោខ្លាចអគ្គិភ័យកើតឡើង ដោយសារតែនារីស្រវឹង ម្នាក់នេះធ្វើឲ្យឆេះអស់ ផ្ទះសម្បែងខាន នៅនឹងគេ ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]