ហួសចិត្ដ! ស្រ្តីម្នាក់ចោះរន្ធម៉ាស់ ត្រង់មាត់ និងច្រមុះ ដើម្បីងាយស្រួលដកដង្ហើម (មានវីដេអូ)

//s5.kh1.co/01/01703911d78286d330388e53219e080618861774.jpg
សង្គម

 ០៧-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ស្រ្តីម្នាក់ចោះរន្ធម៉ាស់ ត្រង់មាត់ និងច្រមុះ ដើម្បីងាយស្រួលដកដង្ហើម

អាមេរិក៖ នាពេលបច្ចុប្បន្ន ម៉ាស់គឺជារបស់ចំាបាច់បំផុត សម្រាប់មនុស្សស្ទើរទូទាំងពិភពលោក កំឡុងពេលជំងឺកូរីដ-១៩កំពុងរាតត្បាត។ ហើយតាមបណ្ដាប្រទេសនីមួយៗ បានតម្រូវឲ្យប្រជាពលរដ្ឋធ្វើការពាក់ម៉ាស់ ជារៀងរាល់ពេលចេញដំណើរទៅទីសាធារណៈម្ដងៗ ព្រោះការធ្វើបែបនេះ អាចកាត់បន្ថយហានិភ័យនៃមេរោគឆ្លង ប្រសិនបើមាននរណាម្នាក់ក្អក ឬ កណ្ដាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាការពាក់ម៉ាស់ពិតជាផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ទប់ស្កាត់មេរោគឆ្លងក៏ដោយ ទន្ទឹមនឹងនេះ វាក៏បានផ្ដល់ផលវិបាកដល់មនុស្សដែលមិនទម្លាប់ក្នុងការពាក់ម៉ាស់មួយចំនួនផងដែរ ព្រោះពួកគេពិបាកដកដង្ហើមពេលពាក់វាម្ដងៗ។

តួយ៉ាង កន្លងទៅថ្មីៗនេះ ស្រ្ដីជនជាតិអាមេរិកម្នាក់មានឈ្មោះថា Kentucky Covidiot បានបង្កការភ្ញាក់ផ្អើលដល់បុគ្គលិកលក់ទំនិញក្នុងហាងមួយកន្លែង ដោយសារម៉ាស់ដែលនាងពាក់នោះ ហាក់ខុសប្រក្រតី ព្រោះមានរន្ធត្រង់ចំណុចមាត់ និងច្រមុះ។ ហើយជុំវិញមូលហេតុនេះ នាងបានប្រាប់បុគ្គលិកនោះថា​ ការធ្វើបែបនេះ អាចជួយឲ្យនាងដកដង្ហើមបានស្រួល៕

សូទស្សនារូបភាព និងវីដេអូខាងក្រោម៖

នាង Kentucky Covidiot
នាង Kentucky Covidiot
នាង Kentucky Covidiot
នាង Kentucky Covidiot
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T