យោងតាមគេហទំព័រ The  Sun បានអោយដឹងថា មានបុរសម្នាក់ បានយកកាក់ យ៉ាងច្រើន ដើម្បីស្រោបជុំវិញ រថយន្តបស់គាត់ អោយភ្លឺចាំង គួរអោយទាក់ទាញ។

បុរសដែលសំបូរកាក់ រូបនេះ មានឈ្មោះ Ali Hassan Gharib អាយុ ២៩ឆ្នាំ រស់នៅប្រទេសអារ៉ាប់។ លោក Ali បានប្រើកាក់ ដែលមានទឹកប្រាក់ចំនួន ៥៧៤១២ dirhams ស្មើនឹង ១៥៦៣១ ដុល្លារ បិទជុំវិញរថយន្តរបស់គាត់។  ដោយសារ ស្រោបកាក់បែបនេះ ធ្វើអោយរថយន្ត របស់គាត់ ដែលធ្លាប់តែមានតម្លៃ ៦៥០០០ដុល្លារ ក្លាយជា រថយន្តដែលមានតម្លៃ ៧៧០០០០ដុល្លារ វិញ។

លោក Ali និយាយថា ទោះបីជា មានទំងន់ធ្ងន់យ៉ាងណាក្តី ប៉ុន្តែ រថយន្តម៉ាក Range Rover នៅតែអាចធ្វើដំណើរក្នុងល្បឿន១២០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ម្យ៉ាងវិញទៀត គាត់បញ្ជាក់ថា គាត់នឹងប្រមូលកាក់ ពីគ្រប់ប្រទេស ហើយបិទវាជុំវិញរថយន្តតែមួយគ្រឿងប៉ុណ្ណោះ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះរថយន្តស្រោបកាក់នេះ?




ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]