អ្នកណាមិនភ័យ! ម្តាយ បាន មុន្នីលក្ខ័ កំពុងតែឈឺជាទម្ងន់ ព្យាបាលមិនធូរ

//s5.kh1.co/38/38608feff1512eff1a6372b5bfee03e4e4fd139a.jpg
តារា & កម្សាន្ដ

 ០៧-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ ស្រាប់តែមានរឿងដ៏ភ្ញាក់ផ្អើល ដោយកាលពីមុននេះបន្តិច កញ្ញា បាន មុន្នីល័ក្ខ ស្រាប់តែបានបង្ហោះសារ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានរៀបរាប់ថា អ្នកម្ដាយរបស់នាង កំពុងតែឈឺធ្ងន់ ដែលធ្វើឲ្យនាងមានការព្រួយបារម្មណ៍យ៉ាងខ្លាំង។

ភ្នំពេញ៖ តារាចម្រៀងស្រី កញ្ញា បាន មុន្នីល័ក្ខ ជាតារាចម្រៀងមួយរូប ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីបណ្ដាទស្សនិកជន ជាមួយនឹង ទឹកដមសម្លេងដ៏ពីរោះរណ្ដំរបស់នាង ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ ស្រាប់តែមានរឿងដ៏ភ្ញាក់ផ្អើល ដោយកាលពីមុននេះបន្តិច នាងស្រាប់តែបានបង្ហោះសារ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានរៀបរាប់ថា អ្នកម្ដាយរបស់នាង កំពុងតែឈឺធ្ងន់ ដែលធ្វើឲ្យនាងមានការព្រួយបារម្មណ៍យ៉ាងខ្លាំង។

នៅក្នុងនោះដែរ នាងបានសរសេររៀបរាប់ថា៖ 

កុំកើតអីណាម៉ាក់មានបងប្អូនណាដឹងថា​ កន្លែងណាព្យាបាលអ្នករលៀកសរសៃទេ ​ខ្ញុំនាំម៉ាក់ទៅពេទ្យច្រើនកន្លែងហើយ តែមិនធូរសោះ ម៉ាក់ខ្ញុំរលៀកសរសៃខ្លាំង​ បើបងប្អូនណាស្គាល់ជួយប្រាប់ខ្ញុំផង​ ព្រោះអាការ:ម៉ាក់ខ្ញុំធ្ងន់។

បាន មុន្នីល័ក្ខ

ក្រោយពីបានជ្រាបបែបនេះហើយ បណ្ដាហ្វេនៗជាច្រើន បានផ្ញើពាក្យលើកទឹកចិត្ត ​ព្រមទាំងជូនពរឲ្យអ្នកម្ដាយរបស់នាង ឆាប់ជាសះស្បើយផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
សារបង្ហោះ របស់ បាន មុន្នីល័ក្ខ
សារបង្ហោះ របស់ បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T