បុរសម្នាក់ដែលជាអ្នករស់នៅក្នុង ទីក្រុង Greenville ភាគខាងត្បូងនៃ Carolina សហរដ្ឋអាមេរិក បានជាប់ទោសពីបទបង្កគ្រោះថ្នាក់ដោយ ចេតនាទៅកាន់កូនរបស់ខ្លួន បន្ទាប់អជ្ញាធរនៅក្នុងតំបន់ ប្រទះឃើញបុរសនេះ និងកូនប្រុសរបស់ខ្លួន ស្ថិតក្នុងសភាពននោលគោក។

យោងទៅតាមសារព័ត៌មានរបស់ហាសិនប៉ុស្ដន៍ បានឲ្យដឹងថា បុរសនេះមានឈ្មោះថា Anthony Michael Hedger អាយុ ២៤ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសៅរ៍ ដោយប៉ូលីសនៅក្នុងតំបន់ ដោយនៅក្នុងនោះ បុរសនេះបានខាំកូនប្រុសរបស់ខ្លួន ដែលមានអាយុត្រឹមតែ ១៣ខែប៉ុណ្ណោះ នៅពេលដែលអ្នកដំណើរព្យាយាមយកក្មេងប្រុសនេះ ពីបុរសស្រាតនេះ។

យ៉ាងណាមិញ ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីប៉ូលីសបានទទួលទូរស័ព្ទជាច្រើនខ្សែ ដែលរាយការណ៍ថា មានបុរសវ័យជំទង់និងទារកម្នាក់ មិនមានសំលៀកជាប់ខ្លួន បានដើរនៅតាមដងផ្លូវ ២៥ ពីជើងនៅក្បែរ កន្លែងអ្នកដំណើរឈប់សម្រាក។ នៅពេលនោះ ជំលោះក៏កើតឡើងដោយសារតែ អ្នកដំណើរ និងប៉ូលីសព្យាយាម យកក្មេងចេញពីដៃបុរសនេះ ដែលក្នុងពេលនោះ បុរសជាឪពុកនេះ បានខាំស្មាកូនប្រុសរបស់ខ្លួនទៅវិញ និងបានរត់ចូលក្នុងព្រៃដែលនៅ ក្បែរនោះដែលធ្វើឲ្យខ្លួនរបស់ទារកនេះ កាន់តែមានស្នាម ដោយសារតែត្រូវនឹងមែកឈើ។ ជាចុងក្រោយក្មេងប្រុសនេះ បានមកដល់ដៃប្រជាពលរដ្ឋ ដោយសារតែពួកគេបានរត់ព័ទ្ធបុរសនេះ ហើយបុរសនេះក៏ត្រូវបានចាប់ខ្លួន។

សម្រាប់ពេលនេះទារកនេះ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ ធ្វើការព្យាបាល មុននឹងប្រគល់ទៅម្ដាយ ចំណែកឯ Hedger ក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យដូចគ្នា ដើម្បីធ្វើការវាយតម្លៃ មុននឹងបញ្ជូនទៅកាន់មន្ទីរឃុំឃាំង របស់ Greenville ជាមួយនឹងការបង់ប្រាក់ចំនួន ១០,០០០ ដុល្លារអាមេរិក។ 

តើប្រិយមិត្ដយល់យ៉ាងណា?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]