យោងតាមគេហទំព័រ Daily Mail បានអោយដឹងថា មានក្មេងស្រីជំទង់ម្នាក់ ចងកសម្លាប់ខ្លួន ព្រោះត្រូវ មិត្តរួមថ្នាក់ ចំនួន៤នាក់ ចាប់រំលោភ និង ចែកចាយ រូបថតទាំងអស់នោះ ពេញសាលារៀន។

ក្មេងស្រីរងគ្រោះ នោះ មានឈ្មោះ Rehtaeh Parsons អាយុ ១៧ឆ្នាំ រស់នៅប្រទេសកាណាដា។ នាងបានស្លាប់ កាលពីថ្ងៃអាទិត្យក្នុង មន្ទីរពេទ្យ បន្ទាប់ពីនាង ចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក កាលពីថ្ងៃ ព្រហស្បតិ។

អ្នកស្រី Leah Parsons ជាម្តាយរបស់ក្មេងស្រីរងគ្រោះ បានរំលឹកថា កាលពីឆ្នាំ ២០១១ នៅពេលកូនស្រីរបស់គាត់ មានអាយុ ១៥ឆ្នាំ នាងបានចេញទៅលេងក្រៅ ជាមួយក្មេងៗដែលមានអាយុស្របាលនាង ហើយ ពេលនោះនាង ចាប់ផ្តើមផឹកស្រា vodka និង ត្រូវគេចាប់រំលោភ។  អ្នកស្រីនិយាយបន្តថា Rehtaeh អាចចង់ចាំបានតិចតួចប៉ុណ្ណោះ នូវហេតុការណ៏ដែលបានកើតឡើង ដូចនេះហើយ គាត់ក៏ប្តួរទីលំនៅពី Cole Harbour ទៅ Halifax វិញ ដើម្បីជួយអោយ នាងជួបជាមួយមិត្តភក្តិថ្មីៗ និង បំភេ្លចរឿងរ៉ាវ ទាំងអស់នោះ។

អ្នកស្រីបញ្ជាក់ថា គាត់ធ្លាប់នាំនាងទៅព្យាបាល ប៉ុន្តែទោះជាយ៉ាងណា កូនស្រីរបស់គាត់ចាប់ផ្តើម ក្លាយជាមនុស្សឆាប់ខឹង ហើយ ទីបំផុតនាងនៅតែ សម្លាប់ខ្លួន ទាល់តែបាន។

ចំណែកប៉ូលីស ដែលបានចាប់ផ្តើមស៊ើបអង្កេត អស់រយៈពេលជាង ១ឆ្នាំ  មិនទាន់ចាប់បានជនសង្ស័យណាម្នាក់ទេ ដោយសំអាងថា ខ្វះភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?









ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]