ដោយយោងទៅតាម សារពត៌មានបរទេសមួយ ដែលបានបង្ហាញពី វីដេអូដែលគេ បានថតជាប់ នូវឆ្កែមួយក្បាល កំពុងតែអង្គុយ កណ្ដាលផ្លូវ ដែលមមាញឹក ជាមួយនឹង ចរាចរណ៍ជាខ្លាំង។ ឆ្កែមួយក្បាលនេះ ហាក់បីដូចជា កំពុងអង្គុយរង់ចាំ ម្ចាស់របស់វា ដោយមិនព្រម ចេញទៅណាសោះ។ ជាក់ស្ដែងនៅក្នុង វីដេអូ មានឡានជាច្រើន បានធ្វើដំណើរ គេចវៀងចេញ ដើម្បីកុំអោយបុកឆ្កែនេះ ក៏ប៉ុន្ដែ ពេលនោះចំពេលដែល រថភ្លើង ធ្វើដំណើរនៅលើដងផ្លូវនោះផងដែរ។ ដោយមិនមានផ្លូវផ្សេង វៀងគេចចេញពី ឆ្កែនេះ បាន អ្នកបើករថភ្លើង បាន ចុចស៊ីផ្លេ ជាការអោយឆ្កែនោះចេញ តែវានៅ តែរឹងទទឹង មិនខ្វល់នឹង អ្វីនោះឡើយ។ ដោយគ្មានជំរើសអ្វីផ្សេង អ្នកបើកបររថភ្លើងនោះ ក៏ ឈប់ ហើយ ចុះមកដេញឆ្កែនោះតែ ម្ដង។ នៅពេលដែលឆ្កែនោះ ព្រមងើបដើរចេញ វាហាក់បីដូចជា ផ្គើនអ្នកបើកបរនោះខ្លាំងណាស់ ដោយដើរចេញ មួយៗ ដោយមិនអើពើនូវ សំលេង ស៊ីផ្លេអ្វីទាំងអស់។

តើប្រិយមិត្តយល់ថា ឆ្កែនេះ រឹងទទឹងដែររឹទេ?

សូមទស្សនាវីដេអូទាំងអស់គ្នា៖



ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]