តារាស្រី អេលីហ្សា (Eliza Sam) ដែលមានឈ្មោះកាត់ថា ព្រះនាង ហាន ហាន កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារតែរូបភាពដ៏គួរឲ្យទាក់ទាញរបស់នាង។
យ៉ាងណាមិញ តារាស្រីហុងកុងដែលមានអាយុ ២៩ឆ្នាំនេះ ធ្លាប់បានទទួលជ័យលាភី បវរកញ្ញា Vancouver របស់ប្រទេសចិនកាលពីឆ្នាំ ២០០៩ និងបន្ដធ្វើការប្រកួតជាបវរកញ្ញាអន្ដរជាតិ របស់ប្រទេសចិន នៅក្នុងឆ្នាំ ២០១០។ នៅក្នុងនោះ នាងបានខិតខំប្រឹងប្រែង អស់ពីសមត្ថភាព ដោយមិនមានថ្ងៃសម្រាកនោះទេ ជាមួយនឹងដងខ្លួនដ៏ស្រស់ស្អាតរបស់នាង ហើយដោយសារតែសម្រស់របស់នាងន ក៏បានធ្វើឲ្យនាងក្លាយជាអ្នកផ្សាយពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនជាច្រើន នៅក្នុងហុងកុង។
សម្រាប់ពេលនេះ នាងបានក្លាយជា អ្នកផ្សព្វផ្សាយផលិតផល ការពារស្បែក ដែលនៅក្នុងនោះ នាងគ្រាន់តែស្លៀកសំលៀកបំពាក់សាមញ្ញា ជាមួយនឹងអាវពណ៌លឿង និងខោពណ៌សប៉ុណ្ណោះ។ ជាមួយនឹងការផ្សាយពាណិជ្ជកម្មនេះ នាងក៏មិនមានភាពភ័យខ្លាច ឬភ្ញាក់ផ្អើល ទោះបីជានាងត្រូវបញ្ចេញជើងដ៏ស្រឡូនរបស់នាង ក៏ដោយដែលបូករួមជាមួយនឹងស្នាមញញឹមដ៏គួរឲ្យទាក់ទាញរបស់នាង។
អ្វីដែលបញ្ជាក់ថា នាងគឺជាតួសំខាន់ នៅក្នុងការផ្សាយពាណិជ្ជកម្មនេះ គឺ ខាងក្រុមហ៊ុនដែលជួលនាងនោះ បានផ្ដល់របស់ ៧យ៉ាងទៅនាង ដូចជា អ្នកតុបតែងមុខ អ្នកធ្វើសក់ អ្នកជំនាញខាងរើសសំលៀកបំពាក់ ការផ្ដល់ចំនីអាហារដែលនាងចូលចិត្ដ និងរបស់សំខាន់ផ្សេងៗទៀត ដែលកត្តាទាំងអស់នេះហើយ ដែលធ្វើឲ្យនាងកាន់តែមាន ភាពសប្បាយរីករាយ និងធ្វើការសម្ដែងកាន់តែល្អបន្ថែមទៀត៕
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]